មើលជោគជាតា តាមហោរាសាស្ត្រប្រចាំខែវិច្ឆិកា ឆ្នាំ ២០១៧

​ឆ្នាំជូត 

​រាសី​មធ្យម ។ រាល់​កិច្ចការងារ​រកស៊ី​មានដំណើរ​ការធម្មតា ។ អំឡុង​ពេលនេះ​គប្បី​ប្រយ័ត្ន ប្រយែង​រឿង​ទាក់ទង​នឹង​លុយកាក់​ឲ្យ​ម៉ត់ចត់ បើ​ប្រហែស​អាច​នឹង​បាត់បង់​ដោយសារ​មាន​គេ​លួច​យក ។ ​ចំពោះ​បុគ្គលិក​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ ឬ ក្រុមហ៊ុន​នានា តោង​ប្រយ័ត្ន​ចំពោះ​មនុស្ស​ដែល​ស្អប់​យើង ជាពិសេស​ត្រូវ​រៀន​ចេះ​មើល​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន ព្រោះ​អាច​នឹងមាន​មនុស្ស​ក្បត់​ពីក្រោយ​ខ្នង​ធ្វើ​ឲ្យ​ការងារ​បរាជ័យ ។ សុខភាព​ធម្មតា ប៉ុន្តែ​ត្រូវ​យកចិត្តទុកដាក់​ពី​បញ្ហា​ក្រពះ និង ជំងឺឆ្លង​ដូចជា​ផ្តាសាយ​ជាដើម ។ សម្ព័ន្ធភាព​គូ​ស្វាមីភរិយា មានការ​ប៉ះទង្គិច​មាត់​គ្នា​ក​ខ្លះ ហេតុនេះ​កុំ​ប្រកាន់ទោស​អូស​ដំណើរ​គ្នា​ពេក ទើប​រស់នៅ​បាន​សុខ​សប្បាយ​ជាមួយគ្នា ។

​ឆ្នាំឆ្លូវ​​

រាសី​ឡើង​ខ្ពស់ត្រដែត ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​កាក់កប​ល្អ ។ អំឡុង​ពេលនេះ​មាន​ផ្កាយ​សំណាង​នៅ​ជាមួយ​ជួយ​បង្វែរ​គ្រោះ​ផ្សេងៗ​ឲ្យ​ចេញ​ឆ្ងាយ ហេតុនេះ​ប្រសិនបើ​មាន​គម្រោង វិនិយោគ​អ្វីមួយ​គួរ​កុំ​រំលង​ឲ្យ​សោះ ប៉ុន្តែ​កុំ​លោភលន់​ពេក​ក្រែង​ខាតបង់​ទៅវិញ ។ ចំពោះ​បុគ្គលិក​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ ឬ ក្រុមហ៊ុន​នានា ត្រូវ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​ជុំវិញខ្លួន ជាពិសេស​ទំនាក់ទំនង​ថ្នាក់លើ និង ថ្នាក់ក្រោម​របស់ខ្លួន​ដើម្បី​ឲ្យ​មានការ​គាំទ្រ​និង សហការ​ល្អ ។ សុខ​ភាពល្អ​ធម្មតា តែ​តោង​ប្រយ័ត្ន​ពី​ជំងឺឆ្លង ឬ​ញៀន​ផ្សេងៗ ។  សម្ព័ន្ធភាព​គូ​ស្វាមីភរិយា​មាន​ភាពល្អូកល្អឺន​ល្អ ។

​ឆ្នាំខាល

រាសី​មធ្យម ។  រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​ដំណើរការ​ធម្មតា ។  ក្នុង​ខែ​នេះ​អាច​នឹងមាន​គ្រោះ​ដោយសារ​មាត់ អ្នក​ប្រកប​របរ​រកស៊ី​ត្រូវ​ពឹង​មាត់​ជាសំខាន់ ហេតុនេះ​ត្រូវ​តមមាត់​តម​ក មុននឹង​និយាយ​អ្វី​ត្រូវ​រិះគិត​ផង ក្រែង​មាន​គ្រោះ​ដោយសារតែ​ពាក្យសម្តី​ដែល​និយាយ​មិនបាន​គិត ។ ចំពោះ​បុគ្គលិក​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ ឬ ក្រុមហ៊ុន​នានា អាច​នឹងមាន​បញ្ហា​ទាក់ទង​នឹង​ទំនាក់ទំនង ហេតុនេះ​ពេលធ្វើ​អ្វីមួយ​ត្រូវ​និយាយ​បញ្ជាក់​ឲ្យ​ច្បាសលាស់ កុំ​ឲ្យ​មាន​ការយល់ច្រលំ​នាំ​កើតរឿង​រ៉ាវ​ផ្សេងៗ ។ ​សុខភាព​មិនល្អ​ទាក់ទង​នឹង​ក្រពះ​ពោះវៀន ហេតុនេះ​តោង​ប្រយ័ត្ន​អនាម័យ​ចំណីអាហារ ជា​​ពិសេស​អាហារ​ដែលមាន​ជាតិ​ខ្លាញ់ ។ សម្ព័ន្ធភាព​គូ​ស្វាមីភរិយា​ធម្មតា មានការ​អាក់អន់ចិត្ត​ខ្លះ ព្រោះតែ​ពាក្យសម្តី ហេតុនេះ​តោង​លើកលែង​យល់​អធ្យាស្រ័យ​គ្នា​ផង ។

ឆ្នាំថោះ​​

រាសី​មធ្យម ។  រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​កាក់កប​ធម្មតា ។ រយៈ​ពេលនេះ​មិនគួរ​គប្បី​វិនិយោគ ឬ បណ្ដាក់ទុន​អ្វី​ថ្មី​ទេ ព្រោះ​បានត្រឹមតែ​ហត់​ចិត្ត និង កម្លាំង​តែប៉ុណ្ណោះ ។ ចំពោះ​បុគ្គលិក​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ ឬ ក្រុមហ៊ុន​នានា តោង​ប្រយ័ត្នប្រយែង​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​លុយកាក់ ដោយឡែក​គម្រោងការ​ងា​រ​ថ្មី​អាច​នឹងមាន​បញ្ហា​ខ្លះ ហេតុនេះ​តោង​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់ និង ប្រយ័ត្ន​ពាក្យសម្ដី​បន្តិច​ផង កុំ​និយាយ​តាមតែ​អារម្មណ៍​ឲ្យ​សោះ ។ សុខភាព​មិនសូវ​ល្អ​អាចមាន​បញ្ហា​ទាក់ទង​នឹង​ការ​ដួល​បាក់ឆ្អឹង​ជាដើម ហេតុនេះ​ត្រូវ​ប្រយ័ត្ន​កុំ​ធ្វើការ​ហួសកម្លាំង ឬ​លេង​កីឡា​ធ្ងន់ៗ ។  ចំពោះ​សម្ព័ន្ធភាព​គូ​ស្វាមីភរិយា​មាន​អធ្យាស្រ័យ​ល្អ​ធម្មតា ។​​ ​

ឆ្នាំរោង

រាសី​ខ្ពស់ត្រដែត ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​កាក់កប​ល្អ ។ កំឡុង​ពេលនេះ​បើ​មានឱកាស​ថ្មីៗ​ចូលមក​ដល់​តោង​ចាប់យក​ឲ្យ​បាន​កុំ​ខកខាន​ឲ្យ​សោះ ។  ចំពោះ​បុគ្គលិក​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ​ឬ ក្រុមហ៊ុន​នានា មានឱកាស​ជាច្រើន​កើតឡើង​ទាក់ទង​នឹង ការបញ្ចេញ​សមត្ថភាព ហេតុនេះ​ត្រូវ​មើល​ពេលវេលា​ល្អ​ដើម្បី​បង្ហាញ​ឲ្យ​ថ្នាក់លើ​បានឃើញ ព្រោះ​វា​នឹង​ជួយ​ឲ្យ​អាជីព​ការងារ​រីកចម្រើន​ទៅ​ថ្ងៃក្រោយ ។  សុខ​ភាពល្អ​ធម្មតា ប៉ុន្តែ​តោង​កុំ​បរិភោគ អាហារ​ផ្តេសផ្តាស​តាមតែ​ចិត្ត​ចង់ ហើយ​ត្រូវ​ចៀស​ឆ្ងាយ​ពី​ស្រា និង ក្លឹប​រាត្រី ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ។ សម្ព័ន្ធភាព​គូ​ស្វាមីភរិយា​មាន​ភាព​ផ្អែមល្ហែម​ល្អ ។​

​ឆ្នាំម្សាញ់

​រាសី​មធ្យម ។  រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​កាក់កប​ធម្មតា ។ រយៈពេល​នេះ តោង​ប្រយ័ត្នប្រយែង​ពី​រឿង​ចំណូល​ចំណាយ​ឲ្យ​មែនទែន ព្រោះ​នឹងមាន​ការចំណាយ​ច្រើន​ដែល​មិនដឹង​មុខ​។ ចំពោះ​អ្នកបម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ ឬ ក្រុមហ៊ុន​នានា នឹងមាន​បញ្ហា​ខ្លះ​កើតឡើង​ដោយសារតែ​ការធ្វេសប្រហែស​មួយចំនួន ជាពិសេស​ការងារ​ទាក់ទង​នឹង​លុយកាក់ និង ឯកសារ​ផ្លូវច្បាប់ ហេតុនេះ​តោង​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន ។ សុខភាព​ទន់ខ្សោយ អាច​នឹងមាន​ជំងឺឆ្លង ហេតុនេះ​តោង​កុំ​បណ្ដោយ​ឲ្យ​រាងកាយ​នឿយហត់​ពេក​ក្រែង​ធ្លាក់ខ្លួន​ឈឺ ។  ចំពោះ​សម្ព័ន្ធភាព​គូ​ស្វាមីភរិយា​មានការ​ប៉ះទង្គិច​ដោយ​សម្តី​ខ្លះ  តោង​អត់ឱន​អធ្យាស្រ័យ​គ្នា​ទើប​គ្រួសារ​សុខ​សប្បាយ ។

​ឆ្នាំមមី

រាសី​ធ្លាក់ចុះ ។ រាល់​កិច្ច​ការរកស៊ី​មានការ​ថយចុះ ។ រយៈ​ពេលនេះ​មុននឹង​ធ្វើ​អ្វីមួយ​ត្រូវ​គិតគូរ ពិចារណា​ទ្វេដង ជាពិសេស​កុំ​ជឿ​សម្តី​មនុស្ស​ដែល​មិនសូវ​ស្គាល់​ច្បាស់ ។ ចំពោះ​បុគ្គលិក​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ ឬ ក្រុមហ៊ុន​នានា  ការងារ​មាន​សម្ពាធ​ច្រើន ទំនាក់ទំនង​ជាមួយ​មិត្ត​រួមការ​ងារ​ក៏​មិនសូវ​ល្អ តោង​ធ្វើ​ចិត្ត​ឲ្យ​អត់ធ្មត់ និយាយ​ការងារ​ត្រូវមាន​ហេតុ​មាន​ផល និង កុំ​ប្រើ​អារម្មណ៍ ។ សុខភាព​ចុះខ្សោយ អាច​ឆ្លង​ជំងឺ​ផ្តាសាយ ឬ ជំងឺឆ្លង​ផ្សេងៗ ដូច្នេះ​ត្រូវ​លៃលក​ពេលវេលា​សម្រាកកាយ​ចិត្ត​ផង ។ សម្ព័ន្ធភាព​គូ​ស្វាមីភរិយា មាន​ភាព​រកាំរកូស​ច្រើន ដោយសារតែ​ការចង់​ឈ្នះ​គ្នា​ទៅវិញទៅមក ។

​ឆ្នាំមមែ

​រាសី​មធ្យម ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​ដំណើរការ​ធម្មតា​។  រយៈ​ពេលនេះ​ប្រាក់ចំណូល​ហូរ​ចូល តែ​ក៏មាន​ចំណាយ​ចេញទៅ​វិញ​ដែរ ។ ចំពោះ​បុគ្គលិក​ប្រកបការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ ឬ ក្រុមហ៊ុន​នានា មាន​សម្ពាធ​ការងារ​ច្រើន ប្រសិនបើ​អាច​ត្រូវ​ចេះ​លៃលក​ផ្ទេរ​ការងារ​ខ្លះ កុំ​ឱប​យក​តែឯង ។ កំឡុង​ពេលនេះ មិនគួរ​អន្ទះសារ​សម្រេចចិត្ត​ធ្វើ​អ្វី​នោះទេ ព្រោះ​យ៉ាងណា​ការងារ​មិន​រលូន​ឡើយ អ្វីដែល​សំខាន់​ត្រូវ​អត់ធ្មត់ និង រក្សា​ទំនាក់ទំនង​ជាមួយ​មិត្ត​រួមការ ងារ​ឲ្យ​បានល្អ ។   សុខ​ភាពល្អ​ធម្មតា ប៉ុន្តែ​តោង​ប្រយ័ត្ន​អនាម័យ​ចំណីអាហារ​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន និង ហឹរ ។ ចំពោះ​សម្ព័ន្ធភាព​គូ​ស្វាមីភរិយា​អាច​នឹងមាន​ការប៉ះទង្គិច​ពាក្យសម្តី​ខ្លះៗ ។

​ឆ្នាំវក

​រាសី​ខ្ពស់ត្រដែត ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​មានការ​រីកចម្រើន​លូតលាស់​ទៅមុខ​ជា​លំដាប់ ។ រយៈពេល​នេះ នឹងមាន​អ្នក​ផ្តល់ឱកាស​ថ្មីៗ ទាក់ទង​នឹង​ការវិនិយោគ​ឬ​រួម​ទុន​ជាដើម ។ ចំពោះ​បុគ្គលិក​បម្រើ​ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រ​នានា ការងារ​ដំណើរ​ការល្អ ធ្វើ​កាន់តែច្រើន​ទទួលផល​កាន់តែច្រើន​ដែរ ។  កំឡុង​ពេលនេះ តោង​ចេះ​ជួយ​អ្នកក្រោមបង្គាប់​ផង​ដើម្បី​ជា​បុណ្យ​កុសល​របស់​យើង ។ សុខ​ភាពល្អ​ធម្មតា តែ​តោង​កុំ​ផឹក​គ្រឿង​ស្រវឹង ក្រែង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ។ អ្នក​នៅ​លីវ​មានឱកាស​ជួប​មនុស្ស​ត្រូវចិត្ត​។​

​ឆ្នាំរកា

រាសី​មធ្យម ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​មានដំណើរ​ការធម្មតា ។ កំឡុង​ពេលនេះ​មិនគួរ ​រកស៊ី​ចូល​ហ៊ុន ឬ វិនិយោគទុន​នោះទេ ជាពិសេស​គឺ​កុំ​ឲ្យ​គេ​ខ្ចីប្រាក់​ឲ្យ​សោះ ព្រោះ​បើ​ឲ្យ​ចេញ​ទៅហើយ​គឺ​នឹង​មិនបាន​ត្រលប់​មកវិញ​ទេ ។ ចំពោះ​បុគ្គលិក​បម្រើ​ការងារ​នៅតាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ ឬ ក្រុមហ៊ុន​នានា សម្ពាធ​ការងារ​ថយចុះ ប៉ុន្តែ​អាចមាន​បញ្ហា​ទាក់ទង​នឹង​ទំនាក់​​ទំនង​ជាមួយ​មិត្ត​រួមការ​ងារ ។ កំឡុង​ពេលនេះ​មានតែ​អត់ធ្មត់ និង ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្ត​រួមការ​ងារ​ដោយ​ពាក្យសម្តី​ទន់ភ្លន់ យល់​អធ្យាស្រ័យ​គ្នា ដើម្បី​ចៀសវាង​នូវ​ទំនាស់​ផ្សេងៗ ។ សុខភាព​មិនសូវ​ល្អ តោង​ប្រយ័ត្ន​ចំណីអាហារ​ដែល​នាំទុក្ខ​ទោស​ដល់​ក្រពះ​ពោះវៀន ។ ចំពោះ​គូ​ស្វាមីភរិយា​ទាល់តែ​ចេះ​អត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក ទើប​គ្រួសារ​មាន​សុខដុមរមនា ។

​​ឆ្នាំច​​

រាសី​ឡើង​ខ្ពស់ ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​កាក់កប​ល្អ​ណាស់ ។ រយៈ​ពេលនេះ​ទោះជា​លោកអ្នក​បាន​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ​តែងមាន​ផល​ចំណូល​ចូល​មកជា​ហូរហែរ ។ ចំពោះ​បុគ្គលិក​កម្មករ​ដែល​បម្រើ ការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ ឬ​​ក្រុមហ៊ុន​នានា ឧបសគ្គ​ការងារ​ថយចុះ បានទទួល​ការកោតសរសើរ​ពី​ថ្នាក់លើ ប៉ុន្តែ​មិនត្រូវ​មាន​មោទកភាព​ពេក​ទេ ត្រូវ​ចេះ​ដាក់ខ្លួន​ស្តាប់​ពាក្យ​ណែនាំ​របស់​អ្នក​ជុំវិញខ្លួន ហើយ​ខិតខំ​កែប្រែ​ចំណុចខ្សោយ​របស់ខ្លួន​ផង ។ សុខភាព​ល្អ តែ​តោង​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ស្រវឹង និង គ្រឿ​ញៀន​ផ្សេងៗ ។ សម្ព័ន្ធភាព​គូ​ស្វាមីភរិយា​មាន​ភាពចុះ​សម្រុង​ល្អ ។ អ្នក​នៅ​លីវ​មានឱកាស​ជួប​មនុស្ស​មាន​និស្ស័យ ។​

​ឆ្នាំកុរ

រាសី​មធ្យម ។ រាល់​កិច្ចការងារ​រកស៊ី​ជួញដូរ​មានដំណើរ​ការធម្មតា ។ រយៈពេល​នេះ អាច​នឹងមាន​ចំណាយ​ចេញ​ច្រើន ហេតុនេះ​ត្រូវ​គិតគូរ​មុននឹង​ចាយវាយ ។  ចំពោះ​អ្នក​ប្រកបការងារ​តាម​បណ្តា​ក្រសួង​មន្ទីរ រោងចក្រ ឬ ក្រុមហ៊ុន​នានា ការងារ​មាន​សម្ពាធ​ច្រើន និង មាន​អ្នក​ច្រណែនឈ្នានីស ដូច្នេះ​ត្រូវ​ចេះ​អត់ធ្មត់ ហើយ​ដោះស្រាយ​តាម​សម្រួល ។ សុខភាព​ផ្លូវកាយ​ធម្មតា តែ​សុខភាព​ផ្លូវចិត្ត​អាច​នឹងមាន​បញ្ហា គួរ​លៃលក​ដើរ​លម្ហែ​ខ្លះ​ទើប​ល្អ ចំពោះ​សម្ព័ន្ធភាព​គូ​ស្វាមីភរិយា​មាន​សភា​ពធ​ម្ម​តា ៕​ ​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច