ចុម ឌុ​ច លីដា បឺតមាត់ជាមួយបុរសណាអ៊ីចេះ !

​ការពិត​បុរស​ដែល​ស្រី​ស្អាត ឌុ​ច លីដា បឺត​មាត់​នោះ​ គ្មាន​អ្នកណា​ក្រៅពី​បុរស​សង្ហា អេ​ន​ឌី នោះទេ ។ ឈុត​បឺត​មាត់​នេះ​គឺជា​ការសម្តែងនៅក្នុង​បទ​ចម្រៀង «​នឹក​បង ៥០ ​ភាគរយ​»​ដែលជា​សំនៀង​របស់លោក អេ​ន​ឌី ផ្ទាល់​តែម្តង ។

​ឌុ​ច លីដា បាន​ចូលរួម​សម្តែង​នៅក្នុង​បទ​«​នឹក​បង ៥០​ ភាគរយ​»​ដោយ​រួមសម្តែងជាមួយ​លោក អេ​ន​ឌី និង អ្នក​មេម៉ាយ​រូប​ស្រស់ សុខ សោ​ម៉ា​វ​ត្តី ។ អ្វីដែល​ចាប់អារម្មណ៍​ នៅក្នុង​ការសម្តែង​បទ​នេះ​ ក៏មាន​ឈុត​ឆាក​ស្នេហា​បឺត​មាត់​រវាង ឌុ​ច លីដា និង អេ​ន​ឌី ផងដែរ ។ ទស្សនិកជនមួយចំនួនបាន​លើកឡើង​ថា​ មិនមាន​អ្វី​លំបាក​នោះទេ គ្រាន់តែ​ឈុត​បឺត​មាត់​ប៉ុណ្ណឹង​នោះ កន្លងមក ឌុ​ច លីដា ធ្លាប់​សម្តែង​ឈុត​ឆាក​ស្នេហា​លើស​ហ្នឹងទៅ​ទៀត ។​

ឌុ​ច លីដា ត្រូវបាន គេចាត់ទុកជា​តារា​សម្តែង​ ដែលមាន​សមត្ថភាព និង ​មាន​ភាពក្លាហាន​ក្នុងការ​សម្តែង​ឈុត​ឆាក​ស្នេហា​ព្រឺព្រួច​ផងដែរ ។ គេ​រំពឹងថា MV មួយ បទ​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន ​ព្រោះ​មាន​សុទ្ធតែ​ស្រី​ស្អាត​សម្តែង​នៅក្នុង​បទ​នេះ ។ ទោះ​បីជាមានតារា​វ័យក្មេង​រីកដុះដាលព្រោងព្រាតយ៉ាងណាក្តី តែ ឌុ​ច លីដា នៅតែមាន​ទីផ្សារការងា​រ​មិន​ថា​ ការសម្តែង​រឿង ស្ប៉ត​ពាណិជ្ជកម្ម និង ​ចម្រៀង​ខារ៉ាអូខេ​នោះទេ ។

​ក្រៅពីជា​តារា​សម្តែង ឌុ​ច លីដា ទើប​នឹង​ក្លាយជា​ថៅកែ​ស្រី​ហាង​គុយទាវ​ឡាំ​ឌួ​យ ដែល​បាន​បើក​ដំណើរការ​ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ៕ ចេ​នី​

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច