លីគកំពូល France Ligue 1 របស់បារាំង ប្រែមុខមាត់ថ្មីដោយសារតែកីឡាករម្នាក់នេះមែនទេ?

តើ​ជាការ​កែប្រែ​មុខមាត់​ថ្មី​មែន​ទេ សម្រាប់ France Ligue 1 បន្ទាប់ពី​មាន​វត្តមាន​របស់​អតីត​ខ្សែបម្រើ Real Madrid កីឡាករ Neymar ចូលក្នុង​គ្រួសារ Paris Saint-Germain? នេះ បើ​យោងតាម​សម្ដី​របស់លោក Luis Figo ដែល​បានលើកឡើង​កាលពីពេល​ថ្មីៗ​នេះ​ថា Neymar បានធ្វើ​ឲ្យ​ពិភពលោក ពិសេស​អ្នកគាំទ្រ​បាល់ទាត់​ផ្ដោត​ការចាប់អារម្មណ៍​លើ​លី​គ កំពូល​បារាំង ពិសេស​គឺ ក្លឹប Paris Saint-Germain តែម្ដង ។

​យោងតាម​ការអះអាង Neymar បានឱ្យដឹងកន្លងមក France Ligue 1 មានការ​ចាប់អារម្មណ៍​តិចតួច​​បំផុត បើ​ធៀប​នឹង Premier League និង La Liga ប៉ុន្តែ​ពេលនេះ លី​គ​កំពូល​របស់​បារាំង​ខាងលើនេះ ហាក់​បាន​កែប្រែ​មុខមាត់​ថ្មី​បន្ទាប់ពី​មាន​វត្តមាន​របស់លោកលើ​ទឹកដី​បារាំង ៕ ម៉ា​នី (​ប្រភព​៖ Goal)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច