លោក Taeyang ក្រុមចម្រៀង BIGBANG ជិតបញ្ចប់ថ្នាក់អនុបណ្ឌិត

កាលពី​ខែកុម្ភៈ ឆ្នាំ ២០១៦ សមាជិក​ក្រុម​ចម្រៀង BIGBANG លោក Taeyang បានបញ្ចប់​ថ្នាក់អនុបណ្ឌិត​របស់ខ្លួន​ក្នុង​ជំនាញ «​ផលិត​ការសម្តែង និង ការ​រចនា​រូបថត​» នៅ​សាកលវិទ្យាល័យ​វប្បធម៌ និង សិល្បៈ Daejin University ។​​អ្វីដែល​គេ​ចាប់អារម្មណ៍​នោះ ​គឺ​សា​រណា​ដែល​លោក Taeyang បាន​សរសេរ​សម្រាប់​ប​ញ្ច​ប់​ថ្នាក់អនុបណ្ឌិត​នេះ គឺពាក់ព័ន្ធ​នឹង​បទពិសោធ​របស់​ក្រុម​ចម្រៀង BIGBANG កាលពីពេល​ប្រគំ​តន្ត្រី​ជុំវិញ​ពិភពលោក «MADE 2015 World Tour» ។

ចំណងជើង​នៃ​សា​រណា​នេះ​គឺ «​ឥទ្ធិពល​នៃ​ដំណើរ​កម្សាន្ត​ប្រគំ​តន្ត្រី​ជុំវិញ​ពិភពលោក BIGBANG 2015 World Tour ទៅលើ​ស្ថេរភាព​នៃ​វិស័យ​ចម្រៀង​កូរ៉េ​» ។ ចំពោះ​សារ​ណា​នេះដែរ លោក Taeyang បានបញ្ជាក់​យ៉ាងច្បាស់​ពី​ភាព​សំខាន់​ដែល​តារា K-pop ត្រូវមាន​ចំពោះ​អ្នកគាំទ្រ​ទាំង​ក្នុង និង ក្រៅប្រទេស ហើយ​ត្រូវតែ​ពង្រីក​ប្រជាប្រិយភាព​ឱ្យបាន​កាន់តែខ្លាំង​កាន់តែ​ល្អ ដើម្បី​ជួយ​លើក​មុខមាត់​ប្រទេសជាតិ​ផងដែរ ។ លោក​បាន​លើកយក​ឧទាហរណ៍​របស់​ក្រុម BIGBANG រួមមាន​ទាំង​ការសម្តែង បទពិសោធ​នានា និង ផ្សេងៗ​ទៀត ដើម្បី​ការពារ​សា​រណា​របស់លោក​មួយ​នេះ ។​

​គួរ​បញ្ជាក់ដែរថា សារ​ណាមួយ​នេះ​ត្រូវបាន​គេ​បង្ហោះ និង ឱ្យ​ទាញយក​ជា​សាធារណៈ​នៅក្នុង​វេ​ប​សាយ​របស់​បណ្ណាល័យ​ជាតិ​កូរ៉េ ដែល​វា​ស្ថិតក្នុង​ភាសា​កូរ៉េ​សុទ្ធសាធ ៕ រិទ្ធី (​ប្រភព ៖ Koreaboo)


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច