ស្លាប់ហើយរស់ឡើងវិញ ពេលគ្រួសារកំពុងធ្វើបុណ្យ (មានវីដេអូ)

មាន​ហេតុការណ៍​មិន​គួរឱ្យ​ជឿ​មួយបានធ្វើឱ្យ​មនុស្ស​ជាច្រើនទូទាំង​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ក្រុមគ្រូពេទ្យនៅក្នុង​មន្ទី​ពេទ្យ Contingency ស្ថិតនៅក្នុង​ទីក្រុង Huanuco នៃ​ប្រទេស​ប៉េ​រូ បានប្រកាសថា អ្នកជំងឺ​ម្នាក់​ស្លាប់ ប៉ុន្តែ​ចុងក្រោយស្រាប់តែ​អ្នកជំងឺ​នោះ បាន​រស់រាន​មាន​ជិវិត​ឡើងវិញ ក្រោយពេល​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃ ណី ។

​ប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះ​ខាងលើ​មាន​ឈ្នោះ​ថា Franklin Mandujano Doroteo អាយុ​ ២៤ ​ឆ្នាំ ។ មុនពេលគ្រូពេទ្យ​ប្រកាសថា ​ស្លាប់ បុរស​រូបនោះមាន​អា​រ​ឈឺធ្មេញ ហើយក៏​បាន​ចូល​មន្ទីរពេទ្យកើតហេតុ ដើម្បី​ព្យាបាល ។

​ពេលទៅដល់​មន្ទីរពេទ្យ គ្រូពេទ្យ​បានឱ្យ​ថ្នាំ​លោក Franklin Mandujano Doroteo លេប​យ៉ាងច្រើនរហូត​ប្រហែល​ប្រតិកម្ម​ថ្នាំ ទើប​បុរសរងគ្រោះសន្លប់​បាត់ស្មារតី និង ​អត់​ដកដង្ហើម​ក្នុង​រយៈពេល​ដ៏​យូរ ទើប​ចុងក្រោយក្រុមគ្រូពេទ្យ បាន​ប្រាប់​សាច់ញាតិ​ថា អ្នកជំងឺ​ស្លាប់បាត់​ហើយ ។

​ប្រភព​ដដែល​បន្តថា ក្រោយមកក្រុមគ្រួសារ​សព បាន​នាំ​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ប៉ុន្តែ​រឿង​នឹកស្មាន​មិន​ដល់​មួយ គឺ​សាកសពមានអាកា​រគួរឱ្យ​សង្ស័យ ហើយ​អាចារ្យក៏បាន​និយាយថា តាមពិត​សាកសព​នៅមាន​ជីវិត​នៅឡើយ​ទេ ទើប​នាំគ្នា​នាំទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ ហើយ​ទីបំផុតក៏មាន​ជីវិត​ធម្មតា​វិញ​ដល់​សព្វថ្ងៃ ៕ ម៉ា​នី (​ប្រភព​៖ Dailymail)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច