ហួសចិត្ត! ចាប់រំលោភស្រ្តីទាំងកណ្ដាលថ្ងៃ បែរជាគ្រប់គ្នាឈរមើលទៅវិញ (មានវីដេអូ)

ថ្មីៗ​នេះមាន​ករណី​ចាប់រំលោភ​សេពសន្ថវៈ​ដ៏​ឃោ​ឃៅ​មួយ​បាន​កើតឡើងនៅតាម​ផ្លូវ​សាធារណៈ​មួយកន្លែងក្នុង​ទីក្រុង Visakhapatnam ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា ទាំង​កណ្តាល​ថ្ងៃ​តែម្តង ។ ​ហេតុ​ការ​ខាងលើនេះបានកើត​ឡើងលើ​នារី​រងគ្រោះ​វ័យ ៤៣ ឆ្នាំ​ម្នាក់ មិន​បង្ហាញ​ឈ្មោះ រីឯ​ជនសង្ស័យ​មានឈ្មោះ Ganji Siva អាយុ ២៣ ឆ្នាំ ។​

​នៅវេលា​កើតហេតុម៉ោង​ប្រហែល ២ រសៀល ជនសង្ស័យ​ខាងលើបាន​ចាប់រំលោភ​នារី​រងគ្រោះ ដោយ​មិន​ខ្លាចរអា​មនុស្ស​ជាច្រើន​ដែល​នាំគ្នា​ចោមរោម​មើល​ឡើយ ។ ​ទាក់ទង​ជាមួយ​ករណីនេះក៏​មានមតិ​រិះគន់​យ៉ាងច្រើន​ផង​ដែរ បន្ទាប់ពី​បានឃើញ​ក្រុមមនុស្ស​នៅ​ជុំវិញ​កន្លែងកើតហេតុ ចោមរោម​មើលដោយ​គ្មាន​នរណាម្នាក់​ជួយ​ដល់​នារី​រងគ្រោះ​ឡើយ ផ្ទុយទៅវិញ​ពួកគេ​ទាំងនោះថែម​ទ​ទាំង​នាំគ្នា​ថត​សើច​សប្បាយ​ថែមទៀត​ផង ។

​គួរ​បញ្ជាក់ដែរថា ជាធម្មតា​នៅក្នុង​ប្រទេស​ឥណ្ឌា អំពើហិង្សា​លើ​នារី​បាន​កើតឡើង​យ៉ាងច្រើន ដោយសារតែ​ស្ត្រី​ទាំងអស់​នៅក្នុង​ប្រទេសមួយ​នេះពុំមាន​តម្លៃ​ស្មើរ​នឹង​បុរស​ឡើយ ៕ ម៉ា​នី (​ប្រភព​៖ nextshark)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច