តោះមើល យុគ ចិន្តា ក្នុងឈុតហែលទឹកមុនបុណ្យអុំទូកបន្តិចមើល ពិតជាទាក់ភ្នែកមែន

​ប៉ុន្មាន​ថ្ងៃនេះ​អ្នកនាង យុគ ចិន្តា បាន​ចំណាយ​ពេលវេលា​ទៅ​ថត​កម្មវិធី​តាម​ខេត្ត​ក្រុង​នានា​ដើម្បី​ទុកដាក់​បង្ហាញ​ទស្សនិកជន តែ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍នោះ​គឺ យុគ ចិន្តា បាន​បង្ហោះ​រូបភាព​សិច​ស៊ី​ដ៏​គួរឱ្យ​ទាក់ទាញ​មួយ មើលទៅ​រូបរាង​នាង​នៅតែ​ស្រស់ស្អាត ទោះបីជា​នាង​មាន​វ័យ​ច្រើន​បន្តិច​ក្តី ។

គេ​កម្របាន​ឃើញ​អ្នកនាង យុគ ចិន្តា បង្ហាញ​នូវ​រូបភាព​ពេញ​ដងខ្លួន​ក្នុង​ឈុត​ហែល​ទឹក​ឱ្យ​ទស្សនិកជន​បានឃើញណាស់​ ដោយឡែក​ថ្ងៃនេះ​អ្នកនាង​បាន​បង្ហោះ​រូបភាពដែល​កំពុង​ស្ថិតនៅក្នុង​អាង​ហែល​ទឹក​មួយ អ្នក​ដែល​បានឃើញ​រូបភាព​នេះហើយ គឺ​លាន់មាត់​សរសើរ​ថា នាង​នៅតែ​ស្រស់ស្អាត ទោះបី​ជាមាន​វ័យ​ច្រើន ថែមទាំង​មានកូន​ស្រី​ម្នាក់​ធំ​ពេញរូបពេញរាង​ក្តី ។​

ពិធីការិនី ​យុគ ចិន្តា ពិតជា​ស្រស់ស្អាត ​និង​ សិច​ស៊ីក្នុង​ឈុត​សម្លៀកបំពាក់​ហែល​ទឹក​មួយឈុត​នេះ អ្នកនាង​ថែមទាំង​បាន​ឈរ​កាច់រាង បង្ហាញ​សាច់​ភ្លៅ ​និង ​ឃើញ​ដងខ្លួន​ដ៏ស្រ​លូន ។ រូបភាព​នេះ​គឺ​អ្នកនាង យុគ ចិន្តា ទើបតែ​ថត​ថ្មីៗ​នេះ​ពេលដែល​ទៅ​ថត​កម្មវិធី​មួយ ។ ​មកទល់ពេលនេះ​អ្នកនាង យុគ ចិន្តា នៅតែ​ជា​ពិធី​ការី​នី​ដ៏​លេចធ្លោ​ជាងគេ ជាពិសេស​អ្នកនាង​គឺជា​តារា​ដែល​ជោគជ័យ​ខ្លាំង​ក្នុង​ការងារ​រកស៊ី ៕ អា​លី​ណា

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច