ពីរោះកប់តែម្តង បទ « ទៅលេងបុណ្យអុំទូក »របស់ ទូច ស្រីលក្ខណ៍ (មានចម្រៀង)

​ដើម្បី​អបអរ​ព្រះរាជពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ​ ដែល​កាន់តែ​ខិតចូលមកដល់នេះ តារាចម្រៀង ទូច ស្រី​លក្ខណ៍ បានចេញ​បទ​ចម្រៀង​ថ្មី ​ដែលមាន​ចំណងជើង​ថា​« ទៅលេង​បុណ្យអុំទូក​»​ដែលជា​ស្នាដៃ​និពន្ធ​ថ្មី ។ ចង់ដឹងថា​ បទចម្រៀងមួយបទនេះ ពីរោះ​កម្រិតណានោះ ​តោះ​ស្តាប់​ទាំងអស់គ្នា ។

​មួយរយៈ​ចុងក្រោយ​នេះ​ តារាចម្រៀង​ពូកែ​ក្រមិចក្រមើម ទូច ស្រី​លក្ខណ៍ បានចេញ​បទ​ចម្រៀង​ជា​ស្នាដៃ​និពន្ធ​ថ្មី​ ជា​បន្តបន្ទាប់​ ដែល​បទ​ខ្លះក៏​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​ច្រើនគួរសម ។ ពេលនេះ ទូច ស្រី​លក្ខណ៍ ទើប​នឹង​ចេញ​បទ​ថ្មី ​ដែលមាន​ចំណងជើង​ថា « ទៅលេងបុណ្យ អុំទូក​» ។ ក្នុងនោះ​ក៏មាន​មិត្តភក្តិនៅក្នុងហ្វេសប៊ុកខ្លះបានសរសើរ​ថា​ មួយ​បទ​​របស់ ទូច ស្រី​លក្ខណ៍  នេះ ពិតជា​ពីរោះ ​ជាពិសេស​ស្របទៅនឹង​ព្រះរាជ​ពិធីបុណ្យអុំទូកដែលជិតចូលមកដល់ នាពេលដ៏ខ្លីខាងមុខនេះ ។

​ក្រោយពី​ហក់​ចូលក្នុង​សកម្មភាព​សិល្បៈ​ជាថ្មី ទូច ស្រី​លក្ខណ៍ បាន​ងាក​មក​ច្រៀង​បទ​ចម្រៀង​ ដែលជា​ស្នាដៃ​និពន្ធ​ថ្មី​របស់​កូន​ខ្មែរ ។ ទោះបីជាមានការ​ពិបាក​ និង ​មិនសូវ​ទទួលបាន​ការគាំទ្រ​ខ្លាំង​ក៏ពិតមែន តែ ទូច ស្រី​លក្ខណ៍ នៅតែ​ព្យាយាម ​ហើយ​រំពឹងថា ​ថ្ងៃ​ណាមួយ​នាង​នឹង​ទទួលបាន​លទ្ធផលល្អ ។

ជាមួយគ្នានោះ ទូច ស្រីលក្ខណ៍ ​ក៏​ទទួលបាន​ការលើកទឹកចិត្ត​ពី​សំណាក់​ស្វាមី​ជា​ជនបរទេស​ផងដែរ ។ ក្រៅពី​ច្រៀង ទូច ស្រី​លក្ខណ៍ ក៏បាន​ចូលរួម​ថតរឿង​កំប្លែង​ខ្លីៗ​នៅក្នុង​កម្មវិធី​«​ដូច្នឹង​ផង​»​របស់​ទូរទស្សន៍​ថោ​ន​ផងដែរ ៕ ចេ​នី​

 

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច