កម្ពុជា និង វៀតណាម រងការពិន័យពី AFC

​កាលពី​ថ្ងៃទី ​២៧ ខែតុលា ឆ្នាំ​ ២០១៧ ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី AFC បានសម្រេចធ្វើការ​ពិន័យ​ជិត ​៥០ ​ករណី ​ទាក់ទង​នឹង​ការរៀបចំ​ការប្រកួត ក៏ដូចជា​ភាពមិនប្រក្រតី​នានា​ក្នុង​ការប្រកួត​បាល់ទាត់​នៅ​អាស៊ី ។  ក្នុងការ​ពិន័យ​នេះ​ មានករណី​ដុតផាវ​ភ្លើង​របស់​ក្រុម​អ្នកគាំទ្រ​វៀតណាម នា​ជំនួប​វគ្គ​ជម្រុះ AFC Asian Cup ឆ្នាំ ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ថ្ងៃទី ​៥ ខែកញ្ញា ឆ្នាំ ២០១៧ ជាមួយគ្នានោះ​ ក្រុម​កម្ពុជា ក៏ទទួលរងការ​ពិន័យផងដែរ ។​

​គណៈ​កម្ម​ការ និង ក្រមសីលធម៌​របស់ AFC បានសម្រេច​ពិន័យ​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម ក្នុង​ទឹកប្រាក់ចំនួន ១៥ ០០០ ដុល្លារ​អាមេរិក ពីបទ​រំលោភ​លើ​លក្ខខណ្ឌន្តិកៈ​មាត្រា ៦៥.១ ដោយសារតែ​អ្នកគាំទ្រ​វៀតណាម បាន​ដុត​ផាវ​ភ្លើង រហូតដល់​ទៅ ២ ​លើក នា​អំឡុង​នៃ​ជំនួប​រវាង​កម្ពុជា និង វៀតណាម ក្នុង​វគ្គ​ជម្រុះ AFC Asian Cup ឆ្នាំ​ ២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ។

ក្នុងករណី​ដូចគ្នានេះ​ផងដែរ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត ក៏ត្រូវ​រង​ការ បន្ទោស​ថា មិនមាន​ការរៀបចំ​ឱ្យបាន​ត្រឹមត្រូវ ដោយ​បណ្តោយឱ្យ​អ្នកគាំទ្រ​វៀតណាម​យក​ផាវ​ភ្លើង​ចូល​កីឡដ្ឋានជាតិ​អូឡាំពិក ហើយ​កម្ពុជា ក៏​រង​ពិន័យ​ជា​ទឹកប្រាក់ចំនួន ៥០០០​ ដុល្លារ​អាមេរិក​លើករ​ណី​តែមួយ​នេះដែរ ៕ សុថា​ត់​

 

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច