មានរឿងអ្វីបានជា បេ​ប៊ី ចូល​ពេទ្យ​ទៀតហើយ?

​ទើបតែ​ចូល​ពេទ្យ​មុន​ថ្ងៃ​ធ្វើ​បុណ្យខួប ៣ ឆ្នាំ​ឱ្យ​ឪពុក​របស់ខ្លួន​សោះ ពេលនេះ បេ​ប៊ី ចូល​ពេទ្យ​សាជាថ្មី​ទៀតហើយ តាម រយៈរូបភាពមួយសន្លឹកនេះមើលទៅនាងដូចជាកំពុងឈឺធ្ងន់ ។ នេះ​មិនមែនជា​លើកទីមួយ​សម្រាប់​ស្រី​ស្អាត បេ​ប៊ី ឈឺ​ចូល​ពេទ្យ​នោះទេ ។

​តាមរយៈ​រូបភាព​មួយ​សន្លឹក​នេះ​បង្ហាញឱ្យឃើញថា បេ​ប៊ី កំពុង​នៅក្នុង​គ្លីនិក​មួយ ។ មូល​ហេតុដែល​ធ្វើឱ្យ​នាងចូល​ពេទ្យ​ថ្ងៃនេះ​ដោយសារតែ​នាង​ខំប្រឹង​ធ្វើ​ការងារ ហួសកំលាំង ប៉ុន្តែ​ជំងឺ​របស់នាងមិនជា​ធ្ងន់ធ្ងរ​ណាស់ណា​នោះទេ គ្រាន់តែ​សម្រាក​ព្យាបាល​មួយរយៈ​ គឺ​ធូរស្រាល​ឡើងវិញ​ហើយ ។​

​កន្លងមក បេ​ប៊ី តែងតែ​ចូល​ពេទ្យ​ជា​ញឹកញាប់ ដោយសារ​នាង​ខំប្រឹងប្រែង​ធ្វើ​ការងារ​ទាំងយប់​ទាំង​ថ្ងៃ ដោយ​មិន​ខ្វល់​ពី​សុខភាព ទោះបីជា​ត្រូវ​គ្រូពេទ្យ​ហាមប្រាមយ៉ាងណាក៏​នាង​តែ​មិន​ស្តាប់ ។​

​ទើបតែ​ចុង​ក្រោយនេះ បេ​ប៊ី សម្រេចចិត្ត​មិន​ទទួល​ការងារ​សម្តែង​នោះទេ ដោយសារ​ស្ថានភាព​សុខភាព​របស់​នាង​មិន​អំណោយផល ភាគច្រើន​នាង​ទទួល​តែ​ការងារ​ថត​ពាណិជ្ជកម្ម និង ​ឡើង​ឆាក​ច្រៀង​ប៉ុណ្ណោះ ៕ អា​លី​ណា

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច