នាង Nicki Minaj គ្រងរ៉ូបពណ៌ផ្កាឈូកសិចស៊ី ផ្អើលបណ្តាញសង្គម

រូបថត​បង្ហាញ​រាង​សម្បូរ​សាច់​របស់​តារាចម្រៀង​អាមេរិក​ដ៏​ល្បី នាង Nicki Minaj ក្នុង​រ៉ូ​ប​សិច​ស៊ី​ពណ៌​ផ្កាឈូក បានធ្វើឱ្យ​បណ្តា​អ្នកលេង​អ៊ី​ន​ធឺរ​ណេ​ត​ជាច្រើន​ចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​ភាគច្រើន​បាន​សរសើរ​នាង​ថា​ជា «Barbie ទម្ងន់​ធ្ងន់​» ថែម​ទៀតផង ។​ ​រូបថត​ទាំងនោះ​ត្រូវបាន​បង្ហោះ​ក្នុង​គណនី​ផ្ទាល់ខ្លួន​របស់​នាង Nicki ហើយ​នាង​បាន​សេរ​សារ​ខ្លី​ទៀតថា នាង​កំពុង​ធ្វើខ្លួន​ឱ្យ​សប្បាយ​ជា​តុក្កតា Barbie ដែល​រស់នៅក្នុង Barbie Dream House ។

ត្បិត​ថា​បច្ចុប្បន្ន តារាចម្រៀង​អាមេរិក​រូបនេះ​មាន​វ័យ ៣៤ ឆ្នាំ​ហើយ តែ​សម្រស់​នាង​នៅតែ​ទាក់ទាញ​ក្រសែភ្នែក​បុរសៗ​ជាច្រើន ហើយ​សារ​ដែល​នាង​ទទួលបាន​ភាគច្រើន សុទ្ធតែជា​សារ​ដែល​សរសើរ​ពី​សម្រស់​គួរឱ្យ​ស្រឡាញ់​របស់​នាង ។ គួរបញ្ជាក់​ដែ​ដែរ​ថា នាង Nicki គឺជា​តារាចម្រៀង​ដែល​ទើបនឹង​ប្រឡូក​វិថី​សិល្បៈ​នា​ឆ្នាំ ២០០៤ តែ​បច្ចុប្បន្ន​កេរ្តិ៍ឈ្មោះ​នាង​មាន​ភាព​ល្បី​យ៉ាងខ្លាំង ហើយ​នាង​ក៏​ធ្លាប់​ទទួល​ពានរង្វាន់​ជាច្រើន​ផងដែរ ហើយ​អ្វីដែល​ពិសេស​ទៀត​នោះ ទ្រព្យ​សរុប​របស់​នាង​គឺ​ប្រមាណ ៧៥ លាន​ដុល្លារ ៕ រិទ្ធី (​ប្រភព ៖ Dailymail)


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច