ការវះកាត់ក្បាលជង្គង់របស់កីឡាការិនី ស៊ន សៀវម៉ី ចេញលទ្ធផលហើយ

កាលពី​សប្ដាហ៍​មុន កីឡាការិនី​តេ​ក្វាន់​ដូ​ឆ្នើម ស៊ន សៀវ​ម៉ី បានចេញ​ដំណើរ​ទៅ​ប្រទេស​កូរ៉េ​ដើម្បី​ចូលរួម​ការប្រកួត​នៅ​ទីនោះ ។ អ្វីដែល​ពិសេស កីឡាការិនី​រាង​ខ្ពស់ស្រឡះ​រូបនេះ ក៏បាន​បង្ហើប​ឱ្យដឹង​ដែរ​ថា ការចេញដំណើរ​លើក​នេះ នាង​នឹង​ឆ្លៀតឱកាស ដើម្បីឱ្យ​គ្រូពេទ្យ​ពិនិត្យ​ក្បាលជង្គង់​ដែល​កំពុងមាន​របួស​ថា​ត្រូវ​ទទួល​ការវះកាត់ ឬ​យ៉ាងណា​ផងដែរ ។​

​ដោយឡែក កាលពី​ប៉ុន្មាន​នាទី​មុន យោងតាម​ការ​បង្ហោះ​រប​ស់បង​ប្រុស​កីឡាការិនី ស៊ន សៀវ​ម៉ី ក្នុង​គណនី​ហ្វេ​ស​ប៊ុ​កលោក​ផ្ទាល់​បានឱ្យដឹងថា ពេលនេះ​ប្អូនស្រី​របស់លោក​បានទទួល​ការវះកាត់​ជង្គង់​ពី​គ្រូពេទ្យ​រួចរាល់​ហើយ ដែល​ការវះកាត់​នេះ​បាន​ធ្វើឡើង​នៅ​ប្រទេស​កូរ៉េ ។

​យ៉ាងណាមិញ បងប្រុស​កីឡាការិនី ស៊ន សៀវ​ម៉ី មិនបាន​បញ្ជាក់​ច្បាស់លាស់​ពី​អាកា​រៈ​ជំងឺ​របស់​ប្អូនស្រី​ឱ្យបាន​ក្បោះក្បាយ​ច្រើន​ទេ គ្រាន់តែ​ភ្ជាប់​នូវ​រូបថត​ពីរ​សន្លឹក​នៅ​មន្ទីរពេទ្យ​របស់​នាង​ប៉ុណ្ណោះ តែ​ទោះជា​យ៉ាងណា អ្នកគាំទ្រ​ជាច្រើន​បាន​ផ្ញើ​សារ​លើកទឹកចិត្ត​កីឡាការិនី​រូបនេះ ឱ្យ​សះស្បើយ​ពី​ជំងឺ​ឆាប់ៗ ៕ BeBe

ស៊ន សៀវម៉ី ក្រោយវះកាត់ជង្គង់
ស៊ន សៀវម៉ី ក្រោយវះកាត់ជង្គង់
ស៊ន សៀវម៉ី មុនវះកាត់ជង្គង់


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច