ដួង ម៉ា​និ​ច ធ្វើឱ្យបុរសៗស្ទើរតែឈាមច្រមុះ

​ថ្មីៗ​នេះ​តារា​សម្តែង​រូប​ស្រស់ ដួង ម៉ា​និ​ច បានបង្ហាញ​វត្តមាន​យ៉ាង​សិច​ស៊ី​ នៅក្នុង​ស្ប៉ត​ឃោសនា​សាប៊ូ​មួយ​ ដែល​ធ្វើឱ្យ​បុរស​មួយចំនួន​អត់ទ្រាំ​​សរសើរ​នូវ​រូបសម្រស់​ដ៏​គួរឱ្យ​ក្នាញ់​របស់​នាងមិនបាន ។ ចង់ដឹងថា​ ស្រីស្អាតរូបនេះ សិច​ស៊ី និង គួរឱ្យក្នាញ់កម្រិតណានោះ ​តោះ​មើល​រូបថត​របស់នាងទាំងអស់គ្នា ។

​ក្នុងចំណោម​តារា​ជាច្រើន ដួង ម៉ា​និ​ច ត្រូវបាន​គេ​ចាត់ទុកជា​តារា​សម្តែង​ដែលមាន​ភាពក្លាហាន​គួរសម​ក្នុងការ​តុបតែង​ខ្លួន​សិច​ស៊ី និង​ ថតឈុត​ស្នេហា​ព្រឺព្រួច​ ដោយ​មិន​ខ្វល់​ពី​ការ​រិៈ​គន់​ពី​សំណាក់​មហាជនឡើយ​ ។ អ្វីដែលធ្វើឱ្យគេ​ចាប់អារម្មណ៍​នោះ កាលពីពេលថ្មីៗ​នេះ​ គេ​បានឃើញ​នាង​លេចមុខ​នៅក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​សាប៊ូ​មួយ​ ដោយ​មិនមាន​សម្លៀកបំពាក់ ។ ជាមួយនឹងការបង្ហាញ​សាច់​ខ្នង​សខ្ចី​ធ្វើឱ្យ​បុរស​ខ្លះ​ស្ទើរតែហូរឈាម​ច្រមុះ ​ដោយ​មិនដឹង​ខ្លួន ។ មិនមែនជា​លើ់កទីមួយនោះទេ ​សម្រាប់ដួង ម៉ា​និ​ច ​កន្លងមក​នាង​ក៏ធ្លាប់​ស្លៀក​ប៊ី​គី​នី​ថតរូប​បង្ហាញ​មហាជន​ផងដែរ ។

​ចូលប្រឡូក​ក្នុង​សិល្បៈ​តែមួយ​រយៈ​ខ្លីសោះ ដួង ម៉ា​និ​ច ហាក់​មាន​ប្រជាប្រិយភាព​គួរសម ។ នាង​ក្តោប​បាន​ទាំង​ការសម្តែង​រឿង​ ស្ប៉ត​ពាណិជ្ជកម្ម និង ​ចម្រៀង​ខារ៉ាអូខេ ។ អ្វីដែល​កត់សម្គាល់​នោះ ជីវភាព​រស់នៅ​របស់​នា​ង​ ក៏មាន​ការប្រែប្រួល​ខ្លាំង ។ យ៉ាងណាមិញ ដួង ម៉ា​និ​ច អាចមាន​លទ្ធភាព​ទិញ​ផ្ទះ​សម្រាប់​ម្តាយ និង​ ទិញ​រថយន្ត​ទំនើប​សម្រាប់​ខ្លួនឯងផង​ដែរ ៕ ចេ​នី​

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច