ពិតជាភ្ញាក់ផ្អើល! មហាសេដ្ឋី Jack Ma សម្តែងភាពយន្តបង្ហាញក្បាច់គុណថៃជី (មានវីដេអូ)

ភាពយន្តរឿង Gong Shou Da នឹងត្រូវចាក់បញ្ចាំងដំបូងនាថ្ងៃទី ១១ ខែវិច្ខិកា ខាងមុខនេះដែលក្នុងរឿងនេះអ្វីដែលប្លែក និង ជាការភ្ញាក់ផ្អើលនោះ គឺមហាសេដ្ឋីជនជាតិចិន លោក Jack Ma បានចាប់ដៃគូសម្តែងជាមួយកំពូលតារាភាពយន្តល្បីៗដូចជា Jet Li, Sammo Hung, Donnie Yen និង Yuen Woo Ping ជាដើម ដែលគេជឿថាពិតជាមានការទាក់ទាញក្នុងចំណោមមហាជនមិនខាន ។

យោងតាមសារព័ត៌មាន The Sout China MorningPost បានចាត់ទុកថា វាជារឿងរ៉ាវថ្មីដែលគួរឲ្យចាប់អារម្មណ៍ហើយក៏កំពុងអង្រួនពិភពអ្នកនិយមលេងបណ្តាញអុីនធឺរណេត ដែលមហាសេដ្ឋីជនជាតិចិន លោក Jack Ma បានហក់ចូលប្រឡូកក្នុងពិភពសិល្បៈសម្តែងរឿងវាយតប់ដោយចាប់ដៃគូសម្តែងជាមួយកំពូលតារាភាពយន្តក្បាច់គុនល្បីៗខាងលើនេះ ។

ខ្សែភាពយន្តដែលលោក សម្តែង មានចំណងជើងថា “Gong Shou Dao” ឬ “The Art of Attack and Defense” ត្រូវបានដឹកនាំផលិតពីសំណាក់កំពូលតារាភាពយន្តដ៏ល្បីមួយរូប គឺលោក Jet Li ​ដែលត្រូវបានគេស្គាល់ច្បាស់ថា លី លានជា ។

មហាសេដ្ឋី Jack Ma បានទម្លាយឲ្យដឹង​ក្នុង​គណនីបណ្តាញសង្គមរបស់គាត់ថា «រឿង Gong Shou Da ត្រូវបានផលិតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សិល្បៈក្បាច់គុនចិនបុរាណ ក៏ដូចជារំឭកគុណដល់បុគ្គលទាំងឡាយដែលបានចំណាយ​ញើសឈាម ថែរក្សា និង លើកតម្កើងកំពូលក្បាច់គុណ ថៃជី និង កុងហ្វូ របស់ចិន ។

សេដ្ឋី Jack Ma គឺជាអ្នកស្រឡាញ់គាំទ្រមួយរូបចំពោះក្បាច់គុន​ថៃជី ។ លោកតែងតែធ្វើការរំឭកនូវគោលការណ៍ ថៃជី ដល់សហគ្រិនដទៃទៀត ហើយមិនតែបុណ្ណោះ លោកព្រមទាំងបានបង្កើតសាលាបង្រៀនក្បាច់គុនមួយកន្លែងស្ថិតនៅទីក្រុងហ្វាងចូវ ប្រទេសចិន ទៀតផង ។

លោក Jack Ma គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Alibaba ដ៏ធំមួយនៅក្នុងប្រទេសចិន ហើយលោកក៏ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះផងដែរ ។

សូមទស្សនាវីដេអូខាងក្រោមដែលបង្ហាញពីការចាប់ដៃគ្នាសម្តែងរឿង Gong Shou Da ៕ ដេវីត

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច