ម៉េចហ្នឹងស្រីស្អាត ហេង ចន្ថា ក្លាយជាអ្នកលក់ចេកអាំងមែនអី ?

ទាំងនេះ​គ្រាន់តែ​ជា​ចំណងជើង​រឿង​ថ្មី​របស់​ស្រី​ស្អាត ហេង ចន្ថា ដោយ​នាង​សម្តែង​ជា​តួឯក​នៅក្នុង​រឿង «​នាង​ចេកអាំង​ ក្នុងនោះ​ក៏មានការ​និយាយថា​ ចុងក្រោយ​នេះ ហេង ចន្ថា កាន់តែ​ឡើង​កូដ ដោយនាង​លេចមុខ​នៅក្នុង​រឿង​ជា​បន្តបន្ទាប់ ។

​រឿង​«​បន្តោង​ឆ្នាំងដី​» ថត​មិនទាន់​បានបញ្ចប់​ផង ពេលនេះ​ស្រី​ស្អាត ហេង ចន្ថា មានឱកាស​បានក្លាយ​ជា​តួឯក​នៅក្នុង​រឿង​នាង​«​ចេកអាំង »​។ នៅក្នុង​រឿងនេះ​ដែរ ហេង ចន្ថា សម្តែង​ជា​តួ​កម្សត់​ជា​អ្នកលក់​ចេកអាំង ។ មិនមាន​អ្វី​លំបាក​ទេ​សម្រាប់​អតីត Miss Grand Cambodia រូបនេះ ​ព្រោះ​មិនមែនជា​លើកទីមួយ​សម្រាប់​នាង​នៅក្នុង​ការសម្តែង​រឿង​នោះទេ ។

មានការ​លើកឡើង​ពី​សំណាក់អ្នកគាំទ្រថា ​គ្រាន់តែ​លឺ​ចំណងជើង​រឿងនេះ​គួរឱ្យ​ចង់​មើល​តែម្តង ។ ប្រសិនបើ​អ្នកលក់​ចេកអាំង​ស្រស់ស្អាត​ដូច ហេង ចន្ថា ប្រាកដ​មែន​ដឹង​តែ​ស្កាត់ទៅ​ទិញ​ហើយ​ ទោះជា​នៅ​ឆ្ងាយ​ដល់ណាក៏ដោយ ។

​ការងារ​កាន់តែ​រីក​ទូលាយ​ គេបានកត់​សម្គាល់​ឃើញ ហេង ចន្ថា កាន់​តែមាន​សម្រស់​ស្រស់ស្អាត និង​ មានការ​តុបតែង​ខ្លួន​ឃ្យូ​ត ឃ្យូ​ត និង សិច​ស៊ី គួរឱ្យ​ក្នាញ់ ។ មាន​បុរស​មិនតិច​ទេ ដែល​លង់​ស្នេហ៍​ស្រី​ស្អាត​រូបនេះ ។ ក្រៅពី​សម្តែង​រឿង ហេង ចន្ថា ក៏បាន​លេចមុខ​នៅក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​ជាច្រើន​ផងដែរ ។ ក្រៅពី​ការងារ​សិល្បៈ ហេង ចន្ថា ក៏មាន​ហាង​លក់​សម្លៀកបំពាក់​ផងដែរ ៕ ចេ​នី​

 

 

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច