ដោយសារហេតុផលនេះតើ បានជា ទូច ស្រីល័ក្ខណ៍ ខំប្រឹងផលិតបទ Original Song ខ្លាំងម៉្លេះ

តារាចម្រៀង​ស្រី​សិច​ស៊ី ទូច ស្រី​ល័ក្ខណ៍ បាន​បង្កើត​ក្រុមគ្រួសារ​មួយ​យ៉ាង​កក់ក្ដៅ​សម្រាប់​ជីវិត​ឯកជន​របស់​នាង ។ តែ​ទោះបីជា​តារា​ស្រី​រូបនេះ មាន​ស្វាមី និង កូនប្រុស​ម្នាក់​ហើយ​ក្ដី នាង​នៅតែ​សកម្ម​ក្នុង​វិស័យ​សិល្បៈ​ដដែល ព្រោះថា​នៅតែមាន​ទស្សនិកជន​ជាច្រើន​បន្ត​គាំទ្រ​ដល់​រូបនាង​ ។​

​ជាក់ស្ដែង បច្ចុប្បន្ននេះ ទូច ស្រី​ល័ក្ខណ៍ កំពុង​មមាញឹក​ផលិត​បទ​ចម្រៀង​ថ្មីៗ ដែល​សុទ្ធសឹងតែ​ជា​ស្នាដៃ​កូន​ខ្មែរ​ដើម្បី​តម្រូវ​តាម​ទីផ្សារ​សិល្បៈ ខណៈ​មហាជន​ជាច្រើន ជាពិសេស​មិត្តៗ​យុវវ័យ​ ដែល​និយម​ប្រើប្រាស់​នូវ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាននាំគ្នា​ងាក​មក​គាំទ្រ​ស្នាដៃ​និពន្ធ​ដោយ​ខ្លួនឯង​លែង​ចម្លង​ពី​គេ​តទៅទៀត ។​

​ការ​ងាក​មកឱ្យ​តម្លៃ​លើ​ស្នាដៃ​និពន្ធ​ដោយ​កូន​ខ្មែរ​របស់​មហាជន​នេះហើយ ជា​ហេតុផល​ជំរុញ​ឱ្យ ទូច ស្រី​ល័ក្ខណ៍ បន្ត​ខិតខំ​ប្រឹងប្រែង​ផលិត​បទ​ចម្រៀង​ដោយ​ខ្លួនឯង ទោះបីជា​​ផលិត​បាន​បទ​ចម្រៀង​មួយៗ ត្រូវ​ប្រើពេល​យូរ និង មិនមែនជា​រឿង​ងាយស្រួល​ក្ដី ។​

​តែ​អ្វីដែល​រឹតតែ​ពិសេសទៅទៀតនោះ ទូច ស្រី​ល័ក្ខណ៍ បាន​អះអាង​បង្កប់ន័យ​ជ្រៅ​ថា បទ​ចម្រៀង​របស់​នាង សុទ្ធតែ​ពោរពេញ​ដោយ​ខ្លឹមសារ​អប់រំ​ច្រើនជាង​ធ្វើឱ្យ​មនុស្ស​ស្អប់​គ្នា គុំកួន​គ្នា ឬ ក៏​ជេរ​គ្នា​ជាដើម ៕      BeBe


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច