តួឯកប្រុង យ៉ាងគួ រងរបួសធ្ងន់ វិះនឹងខ្វាក់ភ្នែក

កាលពីពេល​ថ្មីៗ​នេះ ស្រប​ពេលដែល​កំពុងថ​ត​រឿង​ថ្មី «Dynasty Warriors» តារា​សម្តែង​ហុងកុង​វ័យ ៤៧ ឆ្នាំ លោក Louis Koo ដែល​ទ​ស្ស​និក​ជន​ស្គាល់​ថា​ជា​តួ​ឯក​ប្រុស​ យ៉ាង​គួ​ បាន​រងរបួស​ត្រង់​តំបន់​ភ្នែក​ខាងស្តាំ ​ដេរ​ប្រមាណ ៨ ថ្នេរ ។​ ​ចាប់ពីពេលនោះ​មក លោក Louis តែងតែ​ពាក់​វ៉ែនតា​ខ្មៅ​ពេល​ទៅណា​មក​ណា ជាពិសេស​លោក​តែងតែ​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យ​បិទ​ភ្លើង​កាមេរ៉ា ពេលដែល​សម្ភាស​លោក ។

លោក​បាន​ប្រាប់​ដែរ​ថា គ្រាន់តែ​លោក​ព្រិច​ភ្នែក ក៏​របួស​នេះ​ឈឺ​ដែរ ។ គ្រូពេទ្យ​បាន​បញ្ជាក់ដែរថា របួស​លោក Louis មិន​ប៉ះពាល់​កែវភ្នែក​នោះទេ តែ​របួស​នេះ​ត្រូវ​បានការ​យ៉ាងហោចណាស់​ក៏ ៤ សប្តាហ៍​ដែរ ដើម្បីឱ្យ​ជាសះស្បើយ​ទាំងស្រុង ។ គេ​បានដឹង​ដែរ​ថា លោក​បាន​រងរបួស​នេះ​ពេលដែល​លោក​ទៅ​ថត​នៅ​ចិនដីគោក តែ​លោក​បានមក​ព្យាបាល​របួស​នៅ​ហុងកុង ។ គួរ​បញ្ជាក់ដែរថា រឿង​ថ្មី​របស់លោក Louis មាន​ថត​នៅ​ទីតាំង​ជាច្រើន ព្រោះ​វា​ជា​ប្រភេទ​ខ្សែភាពយន្ត​ដែល​យក​តួអង្គ​ចេញពី​ហ្គេម​ជប៉ុន​ល្បី​មួយ ៕ រិទ្ធី (​ប្រភព ៖ Jaynestars)


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច