គយគន់សម្រស់ នី មុល្លីកា ពេលពពោះកូនទីពីរបន្តិចមើល

​នៅសល់​ប្រមាណ​តែ​ជាង​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ​ អតីត​តារា​សម្តែង នី ម​ល្លីកា និង​សម្រាលកូន​ទី​ពីរ ។ អ្វីដែល​កត់សម្គាល់នោះ នៅ​កំឡុងពេល​ពរ​ពោះ​កូនទី​ពីរ នី មុ​ល្លីកា បាន​ថតរូប​អនុស្សាវរីយ៍ ស្វី​ត ស្វី​ត ជាច្រើន​សន្លឹក​ជាមួយ​ស្វាមី ដែល​ធ្វើឱ្យ​មិត្ត​នារី​ជាច្រើន​ចង់​មាន​វាសនា​ដូច​អតីត​តារាសម្តែង​រូបនេះ ។

​ក្នុងចំណោម​តារា​ជាច្រើន​ ដែល​រស់នៅ​ក្រៅប្រទេស នី មុ​ល្លីកា ត្រូវបាន​គេ​ចាត់ទុកជា​មនុស្ស​ស្រី​ ដែលមាន​សំណាង​ជាងគេ ។ នាង​រស់នៅយ៉ាង​មាន​សុភ​​មង្គល​ជាពិសេស​ទទួលបាន​ការ​ស្រឡាញ់ និង យកចិត្តទុកដាក់​ពី​សំណាក់​ស្វាមី និង ​ឪពុក ​ម្តាយក្មេក ។ សព្វថ្ងៃ នី មុ​ល្លីកា កំពុង​ពរ​ពោះ​កូន​ទី​ពីរ​ តាមព័ត៌មានដែលទទួលបាន កូនក្នុងផ្ទៃនាង​ ជា​កូនស្រី ។ អ្វីដែល​កត់សម្គាល់ ពេល​ពរ​ពោះ​កូន​ទី​ពីរ​នេះ ​គេ​សម្គាល់​ឃើញ នី មុ​ល្លីកា និង ស្វាមី​តែង​តែចំណាយពេល​ដើរ​កម្សាន្ត​នៅតាម​តំបន់ទេសចរណ៍​នានា ។​

មិនតែប៉ុណ្ណោះ នី មុ​ល្លីកា បាន​ថតរូប​យ៉ាង​ស្រស់ស្អាត និង ស្វី​ត​ស្វី​ត​ ជាមួយ​ស្វាមី បង្ហាញ​ដល់​មហាជន​ផងដែរ ។ មហាជនជាច្រើនបាន​សរសើរ​ថា ​ទោះជាមាន​ផ្ទៃពោះ​កូន​ទី​ពីរ​ក៏ពិតមែន ​តែ នី មុ​ល្លីកា នៅតែមាន​សម្រស់​ស្រស់​ស្អាតគួរឱ្យ​ស្រឡាញ់ ។ អ្នកខ្លះ​ទៀត ថា នី មុ​ល្លីកា កាន់តែ​ស្អាត​ជាង​កាល​នៅក្រមុំ​ទៅទៀត ។​

​នី មុ​ល្លីកា ធ្លាប់ជា​តារា​សម្តែង ​ដ៏មាន​ប្រជាប្រិយភាព  នាង​លេចមុខ​នៅក្នុង​រឿង​ជាច្រើន​របស់​អ្នកស្រី ពាន់ ភួង​បុ​ប្ជា ហើយ​រឿង​ដែលទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​ច្រើនជាងគេ​នោះគឺ​រឿង «​ទឹកចិត្ត​បងស្រី »​និង រឿង «​កុមារី​វ័យ ២៥ ឆ្នាំ »។ ជាមួយគ្នានេះ ក៏មានព័ត៌មានថា ​ក្រោយពី​កូនទី​ពីរ​កើត​រឹង​ដៃ​រឹង​ជើង នី មុ​ល្លីកា មាន​គម្រោង​មកលេង​ស្រុក​ខ្មែរ​ផងដែរ ៕ ចេ​នី​

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច