អ្នកនាង អ៊ំ គន្ធា ទទួលបានលាភដ៏ភ្ញាក់ផ្អើល ក្រោយត្រូវប៉ូលិសចាប់ឃាត់ខ្លួនច្រឡំ

កាលពី​កន្លងទៅ​ថ្មីៗ​នេះ អតីត​តារាចម្រៀង​យេ​យេ អ៊ំ គ​ន្ធា បាន​ជួបនឹង​រឿង​យល់ច្រឡំ​មួយ ដោយ​អ្នកនាង​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន ប៉ុន្តែ​អ្នកនាង​ក៏ត្រូវ​ដោះលែង​មកវិញ​ភ្លាមៗ​បន្ទាប់ពី​ដឹងថា​គ្មាន​ការជាប់​ពាក់ព័ន្ធ ។​

​ដោយសារតែ​រឿងហេតុ​នោះ ធ្វើឱ្យ​មហាជន និង អ្នកសិល្បៈ​មួយចំនួន​យល់ច្រឡំ​លើ​អ្នកនាង អ៊ំ គ​ន្ធា ជាខ្លាំង តែ​យ៉ាងណាក្តី​អាណិតអាសូរ​បានកើត​ឡើង​ក្រោយ​ដឹង​ការពិត ។ ដោយ​មើលឃើញ​ពី​ក្តី​លំបាក និង ជីវភាព​ខ្វះខាត ព្រមទាំង​ខ្លួន​មាន​ជំងឺ ហើយ​មាន​បន្ទុក​កូន ២ នាក់​ទៀត​នោះ ថ្មីៗ​នេះ​គេ​បានទទួល​ដំណឹង​មួយ​ថា អតីត​តារាចម្រៀង​យេ​យេ អ៊ំ គ​ន្ធា ត្រូវបាន​គេ​ទទួល​ឱ្យចូល​ធ្វើ​ការងារ ដើម្បី​បាន​ប្រាក់កាស​ផ្គត់ផ្គង់​ក្នុង​គ្រួសារ ឱ្យ​កូនៗ​រៀន និង មើលខ្លួន​ហើយ ។​

បើ​យោងតាម​ការ Live វីដេអូ​នៅ​ល្ងាច​ថ្ងៃទី ២៨ ខែតុលា កន្លង​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​អ្នកនាង សន សុ​ម៉ាលី ដែល​បាន live វីដេអូ​លក់​ផលិតផល​នោះ អ្នកនាង​បាន​បានឱ្យដឹងថា ពេលនេះអ្នកនាង​បានទទួល​យក​អតីត​តារាចម្រៀង អ៊ំ គ​ន្ធា ឱ្យចូល​ធ្វើការ​ក្នុង​ហាង​របស់​អ្នកនាង​ហើយ ក្នុងនោះ​អ្នកនាង​បាន​រៀបរាប់​ខ្លីៗ​ថា ជួយ​ទិញ​ផលិតផល​អ្នកនាង​ដូច​ជួ​​យ អ៊ុំ គ​ន្ធា ដែរ ។ អ្នកនាង សន សុ​ម៉ាលី ក៏​បញ្ជាក់ទៀតថា ហេតុដែល​ខ្លួន​ទទួល​ឱ្យ អ៊ំ គ​ន្ធា មក​ធ្វើការ​នេះ​គឺ​ចង់​ជួ​យស​ម្រួ​ស​ដល់​សេដ្ឋកិច្ច​គ្រួសារ អ៊ំ គ​ន្ធា ខ្លះៗ និង ម្យ៉ាងទៀត​ដើម្បី​កុំឱ្យ អ៊ំ គ​ន្ធា គិត​ច្រើន​នាំឱ្យ​ប៉ះពាល់​សុខភាព ។ តាមរយៈ​នេះ​ក៏​សូម​ចូលរួម​អបអរសាទរ​ដល់​អតីត​តារាចម្រៀង អ៊ំ គ​ន្ធា ផងដែរ ៕ សាកល





ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច