ប្អូនស្រីពៅ សាន ស្រីឡៃ មានសមត្ថភាពមិនចាញ់បងស្រីឡើយ (មានវីដេអូ)

ក្រោយពីបងស្រីឈ្មោះ សាន ស្រីឡៃ ត្រូវប្តីបាញ់សម្លាប់មកគេបានកត់សម្គាល់ឃើញថា សាន​ ម៉ីនាង ជាប្អូនស្រីពៅ ដែលមានដុងសិល្បៈដូចបងស្រីដែរនោះ បានបង្ហាញពីបំណងប្រាថ្នាចង់ចូលប្រឡូកក្នុងពិភពសិល្បៈដូចបងស្រីនាងផងដែរ ។

តាមរយៈការ Live វីដេអូមួយគេចាប់អារម្មណ៍ឃើញថា ប្អូនស្រីពៅរបស់ សាន ស្រីឡៃ បានច្រៀងចម្រៀងជាច្រើនបទ ក្នុងនោះនាងក៏បានច្រៀងបទចម្រៀងរបស់បងស្រីខ្លួន ធ្វើឲ្យអ្នកទស្សនាមួយចំនួនស្តាប់ហើយសរសើរថា នាងច្រៀងពីរោះមិនចាញ់បងស្រីនាងទេអាចនឹងស្នង ស្រីឡៃ បាន ។

មហាជនដឹងហើយថា សំឡេងរបស់ សាន ស្រីឡៃ ពិតជាពីរោះណាស់ធ្វើឱ្យបងប្អូនទទួលស្គាល់ និង គ្រាំទ្ររហូតដល់ ចប់វគ្គផ្តាច់ព្រ័តនឹងត្រូវបានខាងផលិតកម្មហង្សមាសចុះកុងត្រាផងដែរ ។ តោះចង់ដឹងថា តើសំឡេងប្អូនស្រី សាន ម៉ីនាង ច្រៀងពីរោះកម្រិតណានោះ ? សូមទស្សនាវីដេអូ ខាងក្រោម ៕ ដេវីត

 

 

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច