គ្រាន់តែប្រពន្ធដេកលក់ សម្រុកចូលទៅចាប់រំលោភប្អូនថ្លៃ

នេះ​ជា​រឿង​ដ៏ហួសចិត្តមួយ ​ដែល​បុរស​តណ្ហា​ក្រាស់ម្នាក់​កំពុងតែ​ដេក​ជាមួយ​ប្រពន្ធ​សុខៗ​ក៏​បែកគំនិត​ទៅរក​ចាប់រំលោភ​ប្អូនថ្លៃ​ស្រី​ឯង ប៉ុន្តែ​មិនបាន​សម្រេច​ក៏ត្រូវ​នាង​ជា​ប្អូនថ្លៃ​ស្រែក​ផ្អើល ឆោឡោ​ឮដល់​អ្នកជិតខាង​រហូត​ដល់​មានការ​ចាប់ខ្លួន​ពី​សមត្ថកិច្ច​តែម្តង ។

​ហេតុការណ៍​នេះ​ បានកើត​ឡើង​នៅ​ពាក់កណ្តាល​អា​ធ្រាត្រឈានចូល​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ​ ២០១៧ ​នៅ​ចំណុច​ផ្ទះ ជួល​លេខ​៥៧ ផ្លូវ​បេតុង ក្រុមទី​៥៥ ភូមិ​១៥ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ជា​បងថ្លៃ​មានឈ្មោះ​ឈិន សុភ័ក្ត្រ ហៅ ភ័ក្ត្រ ភេទ​ប្រុស អាយុ​ ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ។ ឯ​ជនរងគ្រោះ​មាន ឈ្មោះ​ស​-​ព ភេទ​ស្រី អាយុ ​១៩​ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​រត់​តុ ហាង​ម៉ារ​ឌី​បឹងកក់ អ្នក​ទាំងពីរស្នាក់នៅ​ផ្ទះជួល​ជាមួយគ្នា ។

ក្រោយពី​មានការ​ភ្ញាក់ផ្អើល​ ​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​១ បាន​ចុះទៅ​ដល់កន្លែងកើតហេតុភ្លាម ដោយធ្វើការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈិន សុភ័ក្ត្រ ហៅ ភ័ក្ត្រ យកមកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បីចាត់ការ​តាមផ្លូវ​ច្បាប់ ៕ សុថា​ត់​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច