នេះហើយជាឈុតតំណាងជាតិបវរកញ្ញា ៦ ប្រទេសក្នុងអាស៊ាន ត្រៀមប្រកួតកម្មវិធី Miss Earth International 2017

កម្មវិធី​ប្រកួត​សម្រស់ Miss Earth International 2017 ដែល​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​គឺ​កំពុង​ដំណើរ​យ៉ាង​រលូន ដោយនៅសល់​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ កម្មវិធី​នឹង​ដល់​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ (០៤ វិច្ឆិកា ២០១៧) ។​

​ខណៈ​កម្មវិធី​កាន់តែ​កៀក​ថ្ងៃ​ផ្តាច់ព្រ័ត្រ បេក្ខភាព​នារី​ដែល​មកពី​ជុំវិញ​ពិភពលោក​គឺ​កាន់តែ​បាន​ត្រៀម និង ពង្រឹង​បន្ថែ​មយ៉ាង​រួចរាល់​នូវ​សមត្ថភាព ចំណេះដឹង ច​រិ​យ៉ា​សម្បត្តិ ហើយ​ក្នុងនោះ​អ្វីដែល​ត្រូវ​ត្រៀម​ចម្បង​មួយ​ដែរ​គឺ​ឈុត​តំណាង​ជាតិ​សម្រាប់​បេ​ក្ខ​នារី​ប្រចាំ​ជាតិ​នីមួយៗ ដើម្បី​ទាក់ទាញ​ពិន្ទុ​ពី​គណៈកម្មការ និង ​ដើម្បី​បង្ហាញ​ក្រសែភ្នែក​បរទេស​ឱ្យ​ស្គាល់​ពី​ប្រទេសជាតិ​របស់ខ្លួន​កាន់តែច្បាស់​ផងដែរ ។​

​ដូច​ប្រិយមិត្ត​បាន​ជ្រាប​រួចមកហើយ​ថា ឈុត​តំណាង​ជាតិ (National Costume) គឺជា​ឈុត​ដែល​គេ​ច្នៃ​រំលេច​ឱ្យឃើញ​ពី​អត្តសញ្ញាណ​ជាតិ​ ហើយ​កាលពីពេល​ថ្មីៗ​នេះដែរ ឈុត​តំណាង​ជាតិ​ដ៏​ទាក់ទាញ និង ស្រស់ស្អាត​របស់​បេក្ខភាព​នារី​កម្ពុជា​ដែល​នឹង​បំពាក់​លើ​បវរ​កញ្ញាឯក​ផែនដី អែម គុណ​ថង ក៏បាន​បញ្ចេញ​រួម​មកហើយ​ដែរ ។ ដោយឡែក​នា​ថ្ងៃនេះ​យើង​សូម​នាំ​អារម្មណ៍ និង ខ្សែ​ចក្ខុ​ប្រិយមិត្ត​មក​ទស្សនា​​នូវ​ឈុត​តំណាង​ជាតិ​មួយចំនួនទៀត​នៃ​បេក្ខភាព​នារី ៥ ប្រទេសបន្ថែម​ក្នុង​តំបន់​អាស៊ាន​ មាន​ប្រទេស ថៃ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ជាដើម ដែល​ត្រៀម​នឹង​បង្ហាញ​ក្នុងការ​ប្រកួត​កម្មវិធី Miss Earth International 2017 នាពេល​ដ៏​ខ្លី​ខាង​មុន ។​

​កុំឱ្យ​រង់ចាំ​យូរ សូម​ទស្សនា​ទាំងអស់គ្នា ថា​ឈុត​តំណាង​ជាតិ​មួយណា​ដែល​ស្ថិតក្នុង​ចំណាប់អារម្មណ៍​ប្រិយមិត្ត ៕ សាកល

-ឈុតតំណាងជាតិកម្ពុជា


-ឈុតតំណាងជាតិវៀតណាម


-ឈុតតំណាងជាតិម៉ាឡេស៊ី


-ឈុតតំណាងជាតិឥណ្ឌូណេស៊ី


-ឈុតតំណាងជាតិមីយ៉ាន់ម៉ា


-ឈុតតំណាងជាតិថៃ



ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច