មួយឈុតរបស់ សុខ សោម៉ាវត្ថី ឃើញហើយ មិនសរសើរមិនបាន

ពិធី​ការិនី និង ជា​តារា​សម្ដែង សុខ សោ​ម៉ា​វ​ត្ថី នៅតែ​ទទួលបាន​ប្រជាប្រិយភាព​ខ្លាំងក្លា​ពី​សំណាក់​ទស្សនិកជន ។ បើ​និយាយ​ផ្នែក​សម្រស់​វិញ តារា​ស្រី​រូបនេះ តែងតែ​ត្រូវបាន​មហាជនកោតសរសើរ​ថា ​ស្រស់ស្អាត មិន​ចាញ់​ក្រមុំ ទោះបីជា​នាង​មាន​កូនស្រី​ម្នាក់​ធំ​ទន្ទឹមនឹង​ខ្លួន​ហើយ​ក្ដី ។​

​ជារឿយៗ អ្នក​មេម៉ាយ​រូប​ស្រស់ សុខ សោ​ម៉ា​វ​ត្ថី នៅតែតែងខ្លួន​លេចធ្លោ​ចូលរួម​ក្នុង​កម្មវិធី​នានា តែមួយ​រយៈកន្លងមក​នេះ គេ​កត់សម្គាល់ឃើញ​តារា​ស្រី​រូប​នេះ ហាក់​បង្ហាញ​ភាព​សិច​ស៊ី​ប្លែកដែល​កន្លងមក នាង​កម្រ​បញ្ចេញ​បែបនេះ​ណាស់ ។

​ជាក់ស្ដែង រ៉ូ​ប​រាត្រីសមោសរ​ដែល​តារា​សម្ដែង​ឆ្នើម សុខ សោមា​វ​ត្ថី គ្រង​នេះ បើក្រឡេកមើល​មួយ​ភ្លែត គឺ​សុភាព​ធម្មតាៗ តែបើ​ពិនិត្យ​ឱ្យបាន​ជាក់លាក់ ឃើញថា ​សិច​ស៊ី​មិនធម្មតា​នោះទេ ដោយ​ផ្នែក​ខាងក្រោម​ហាក់​ឆែក​វែង​ចេញ​គល់ភ្លៅ​សខ្ចី​ដូច​បណ្ដូលចេក​ទៅហើយ ។ តែ​ទោះជា​យ៉ាងណា អ្នកគាំទ្រ​នៅតែ​លើកឡើងថា រ៉ូ​ប​រាត្រីសមោសរ​ដែល សុខ សោ​ម៉ា​វ​ត្ថី គ្រង​នេះ ពិតជា​ស័ក្តិសម​នឹង​រូបរាង​របស់​នាងខ្លាំងណាស់ ៕ BeBe


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច