ខឹងចូលចិត្តផាត់មុខ ទាញកាំបិតកាប់ថ្ពាល់ភរិយាដាច់ចេញពីផ្ទៃមុខ

​​វា​ពិតជា​ឃោរឃៅ​ខ្លាំងណាស់​ ដែល​លោក​ប្តី​ចិត្តកំណាចម្នាក់នេះ​ ហ៊ាន​លើកដៃ​យក​កាំបិតផ្គាក់​ទៅ​កាប់​ប្រពន្ធ ដាច់​ថ្ពាល់ និង កាប់មុខប្រពន្ធដាច់ជា​ពីរ​ដោយ​គ្រាន់តែ​ប្រពន្ធ​តុបតែង​ខ្លួន​លាប​ក្រេ​ម​ម្សៅ​ឱ្យមានសម្រស់​ស្រស់ស្អាត​បន្តិច​នោះ ។

​ជនបង្ក​ជា​ប្តី​មានឈ្មោះ ច​ន សុខ អាយុ ៤៥ ឆ្នាំ ឯប្រពន្ធ​មានឈ្មោះ​ រុន ម៉ាប់ អាយុ​ ៤៦​ ឆ្នាំ ។ អំពើ​ឃោរឃៅ​របស់​ប្តីរូប​នេះ​ បានកើត​ឡើង​នៅ​យប់​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៧ ស្ថិតក្នុងភូមិ​រុន​ខាងត្បូង ឃុំ​ដា​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។ ជនរងគ្រោះ ជា​ប្រពន្ធត្រូវ​ជនសង្ស័យ​ជា​ប្តី​យក​កាំបិទ​ខ្វែវ​កាប់​ត្រង់​ថ្ពាល់ខាងឆ្វេង​ដាច់​ពី​ត្រចៀក​ដល់​ចង្កា​បណ្តាលឱ្យ​របួសធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ។​

​នគរបាល​ស្រុក​សូ​និគម​ន៍​បានឱ្យដឹងថា មូលហេតុដែលបុរសរូបនេះ ប្រើអំពើហឹង្សាទៅលើប្រពន្ធបែបនេះគឺដោយសារគេខឹ​ប្រពន្ធ លាប​ក្រេ​ម​ម្សៅ​តែងខ្លួន ឃាត់​មិន​ស្ដាប់ ក៏​ទាញ​កាំបិទ​ខ្វែវ​កាប់​តែម្ដង ។ បច្ចុប្បន្ន​ជនសង្ស័យ​ជា​ប្តី ត្រូវ​កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕ សុថា​ត់​

 

​ ​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច