មើលស្រីស្អាត ស៊ីន យូប៊ីន បញ្ចេញសាច់ខ្នងបន្តិចមើល យ៉ាងម៉េចដែរ !

កន្លងមក​តារា​សម្ដែង​សម្បូរ​ដោយ​ប្រជាប្រិយភាព ស៊ិន យូ​ប៊ី​ន តែងតែ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​មហាជន​ តាមរយៈ​ឈុត​ប្រពៃណី​កូនក្រមុំ សុភាព ទន់ភ្លន់​គួរឱ្យ​ស្រឡាញ់ ខណៈ​ថត​តែង​ឱ្យ​សំអាងការ​ផ្សេងៗ ធ្វើឱ្យ​ទស្សនិកជន​កោតសរសើ​រ​ពី​សម្រស់របស់នាង​មិន​ដាច់​ពី​មាត់ ។​

​ដោយឡែក បើ​ងា​កមក​ចាប់អារម្មណ៍​ទៅលើ​រូបថត​ប៉ុន្មាន​សន្លឹកថ្មីៗ​​របស់​ស្រី​ស្រស់​ប្រសប់​ភាព​ក្រមិចក្រមើម ស៊ិន យូ​ប៊ី​ន ដែល​គ្រង​ជាមួយ​ឈុត​ពណ៌​ខ្មៅ​វាល​ខ្នង ក្រោម​ទឹកមុខ​សិច​ស៊ី​នេះ​វិញ ប្រាកដជា​ធ្វើឱ្យ​ប្រិយមិត្ត​ប្លែក​ភ្នែក ព្រោះ​កន្លងមក​គេ​ធ្លាប់តែ​ឃើញ​តារា​សម្ដែង​ស្រី​រូបនេះ តុបតែងខ្លួនសុភាពៗ​ទន់ភ្លន់ ។​

​តែ​ទោះបីជា​យ៉ាងណា មិន​ថា​ស្រី​ស្អាត ស៊ីន យូ​ប៊ី​ន តុបតែង​ខ្លួន​សុភាពៗ​ក្នុង​សម្លៀកបំពាក់​ប្រពៃណី ឬ​ តែងខ្លួន​ស៊ីវីល័យ លេង​ទឹកមុខ​កាច​ឆ្នាស​នោះទេ តារា​ស្រី​រូបនេះ នៅតែ​ទទួលបាន​ពាក្យ​កោតសរសើរ​ពី​អ្នកគាំទ្រ​របស់ខ្លួន​ថា​ស្រស់ស្អាត​ដដែល ៕ BeBe


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច