ជា វណ្ណារិទ្ធ បន្តទម្លាយអារម្មណ៍ ក្រោយជិតទទួលបានសមាជិកថ្មីម្នាក់ទៀត !

ចាប់តាំងពី​ភរិយា​បាន​ពពោះ​កូន​ទី ២ ដែល​ថ្មីៗ​នេះ​ គេបានដឹងថា​ជា​កូនប្រុស​ទៀត​នោះ លោក ជា វណ្ណា​រិ​ទ្ធ ដែលជា​ពិធីករ​សម្បូរ​សំនួនវោហារ​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន បានបង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ​យ៉ាងខ្លាំង ។

​ជាក់ស្តែង​នាពេល​ថ្មីៗ​នេះ ពិធីករ និង ជា​តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព ជា វណ្ណា​រិ​ទ្ធ នៅតែ​បន្ត​បង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ​ដដែល ខណៈដែល​ខ្លួន​ជិត​ទទួលបាន​សមាជិក​ថ្មី​មួយរូប​ទៀត​ចូលមកក្នុង​ជីវិត​គ្រួសារ​នាពេល​ឆាប់ៗ​ខាងមុខ ។ ជាមួយ​អារម្មណ៍​សប្បាយរីករាយ​នេះ លោក ជា វណ្ណា​រិ​ទ្ធ ក៏បាន​ឱ្យដឹងពី​ការលំបាក​របស់​ភរិយា​ខ្លួន​ដែល​កំពុង​ពពោះ​កូនប្រុស​ទី ២ តាមរយៈ​បណ្តាញ​សង្គម​ដែរ ។ គួរឱ្យ​ដឹង​ដែរ​ថា បើ​គិត​រហូតមក​ដល់ពេលនេះ​កូន​ក្នុង​ផ្ទៃ​របស់​ភរិយា​លោក ជា វណ្ណា​រិ​ទ្ធ គឺមាន​អាយុ​បាន ១៨ សប្តាហ៍​ហើយ ។​

​លោក ជា វណ្ណា​រិ​ទ្ធ បាន​សរសេរ​ឱ្យដឹងថា «​អារម្មណ៍​ពេល​មានកូន​ប្រុស​ម្នាក់ទៀត ពិតជា​រំភើប ពេលនេះ​កូន​ហ្វែ​រ #OunFair ប្អូន​របស់​ហ្វេម #OunFame បាន 18 អាទិត្យ​ហើយ ពិតជា​រពឹស និង ធ្វើបាប​ម៉ាក់ៗ​ម្នាក់នេះ​ណាស់ ទោះជា​ពិបាក​យ៉ាងណា​ក៏​ម៉ាក់ៗ​ម្នាក់នេះ​នៅតែ​តស៊ូ និង ផ្តល់​ស្នាមញញឹម សេចក្តីស្រឡាញ់​មិនដែល​រារែក​ឡើយ ស៊ូៗ​ជានិច្ច ហើយ​បើ​សួរថា​ការលំបាក​យ៉ាងម៉េច​កំលុងពេល​ពពោះ ទម្រាំ​ដល់​ថ្ងៃ​កើត​មានតែ​អ្នក​ម្តាយ​ដូចគ្នា​ទេ​ទើប​យល់ ក្នុងនាម​ជា​ស្វាមី​ត្រូវតែ​ផ្តល់​កម្លាំងចិត្ត និង តម្រូវ​ចិត្ត​គាត់​ឱ្យបាន​ច្រើន​បំផុត​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន ព្រោះ​ជា​ពេលវេលា​ដែល​គាត់​ឆាប់​ខឹង ឆាប់​អន់ចិត្ត ងរ​ច្រើន ជាពិសេស​គិត​ច្រើន ហាម​ធ្វើឱ្យ​ខឹង មែនឬ​អត់​បងប្អូន ? I L o v e Y o u H o n e y B a b y F a i r C o m i n g S o o n …» ៕ សាកល​







ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច