ទស្សនាទិដ្ឋភាព ផែ សុផាន់ណា កាន់ដៃគូស្នេហ៍ស្រឡាញ់គ្នារាប់ឆ្នាំ ចូលរោងការ (មានវីដេអូ)

តារា​សម្ដែង​រាង​ខ្ពស់ស្រឡះ ផែ សុផាន់​ណា បានសម្រេច​ចិត្ត​កាន់ដៃ​គូស្នេហ៍ សា សា​ខេ​ត ចូល​រោងការ​តាម​ប្រពៃណី​នៅ​ថ្ងៃទី ២៨ ខែ តុលា នេះហើយ បន្ទាប់ពី​ស្រឡាញ់គ្នា​រាប់​ឆ្នាំ និង រួមរស់​ជាមួយគ្នា​រហូត​ទទួលបាន​កូនប្រុស​ដ៏​គួរឱ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ ផែ ភី​មេឃ ។​

​ដោយឡែក បើ​ងាក​ទៅ​ចាប់អារម្មណ៍​ក្នុង​ពិធី​មង្គល​ទាំងមូល​វិញ ពិតជា​មាន​ភាព​អធិកអធម មាន​ភ្ញៀវកិត្តិយស​ចូលរួម​យ៉ាងច្រើន​កុះករ អ្វីដែល​កាន់តែ​ពិសេស គូ​ស្វាមី​-​ភរិយា ព្រមទាំង​អ្នក​កំដរ​ទាំង​ខាង​ប្រុស ទាំង​ខាង​ស្រី សុទ្ធតែ​គ្រង​ជាមួយ​ឈុត​ពណ៌​ទឹកមាស មើលទៅ​ពិតជា​ស្រស់ស្អាត និង ទាក់ទាញ​ក្រសែភ្នែក​មហាជន​បំផុត ។​

​តោះ​កុំ​រង់ចាំ​យូរ ទស្សនា​ទិដ្ឋភាព​ទូទៅ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​តារា​សម្ដែង ផែ សុផាន់​ណា និង សា សា​ខេ​ត ខាងក្រោម ៖ BeBe


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច