ឈ្មោះពិតរបស់ម្ដាយកូន នាង ល្អហួស ពីរោះណាស់តើ! (មានវីដេអូ)

ប្រិយមិត្ត​សុទ្ធតែ​បានជ្រាប​រួចមកហើយ​ថា នាង ល្អ​ហួស ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ល្បី​តៗ​គ្នា​ថា កុមារី​រូបនេះ មានមុខមាត់​ស្រដៀង​គ្នា​ទៅនឹង​តារា​សម្ដែង​ជួរមុខ​ថៃ យ៉ា​យ៉ា សូម្បីតែ​ម្ដាយ​នាង​ផ្ទាល់ ក៏​តែង​តែហៅ​កូនស្រី​ថា យ៉ា​យ៉ា ទី ២ ផងដែរ ។​

​កាលពី​មួយរយៈ​មុន ក្មួយ​ស្រី​សំណព្វចិត្ត​តារា​សម្ដែង​ស្រី​សិច​ស៊ី ដេ​ន​នី ក្វាន់ ដែល​គ្រប់​គ្នាតែងតែ​ហៅថា នាង ល្អ​ហួស កំពុង​ល្បីល្បាញ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ខ្លាំង រហូត​ត្រូវបាន​ស្ថានីយទូរទស្សន៍មួយ អញ្ជើញ​នាង និង ក្រុមគ្រួសារ​ឡើង​ធ្វើជា​តារា​កិត្តិយស​ទៀតផង ។​

​ខណៈពេល​ចូលរួម​ធ្វើជា​តារា​កិត្តិយស ម្ដាយកូន​អ្នក​ទាំងពីរ បានបង្ហាញ​ឈ្មោះ​ពិត​របស់ខ្លួន​តាមរយៈ​កញ្ចក់​ទូរទស្សន៍ ដែល​អ្នកនាង ចោម ច័ន្ទ ម្ដាយ​ នាង​ល្អ​ហួស ​មានឈ្មោះ​ពិត​ប្រាកដថា ស្រអែម ចំណែកឯ នាង ល្អ​ហួស ជា​កូនស្រី មានឈ្មោះ​ពិតប្រាកដ​ថា សុខ គីម​ហ័ង ៕ BeBe


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច