កញ្ចក់អេក្រង់ទូរស័ព្ទផ្សំពីក្រាហ្វីន និង ប្រាក់ រឹងមាំហើយអាចពត់បាន

អេក្រង់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ភាគច្រើន​ងាយ​នឹង​បែកបាក់​ខ្លាំងណាស់ ប៉ុន្តែ​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Sussex បាន​បង្កើត​អេក្រង់​ជម្រើស​ថ្មី​មួយ​រឹងមាំ​ជាង​មុន ។ កញ្ចក់​នេះ​ផ្សំ​ពីសារ​ធារ​តុ ក្រា​ហ្វី​ន graphene លាយ​ជាមួយ​សារធាតុ​ប្រាក់ អាច​បង្កើតជា​អេក្រង់​ចុច មាន​ភាពរស់រវើក ប្រើ​ថាមពល​តិចជាង​មុន និង អាច​ពត់​បាន ។

​ជាទូទៅ អេក្រង់​ទូរស័ព្ទ​ភាគច្រើន​ផ្សំ​ឡើង​ពី​ស្រទាប់​អ៊ី​ដ្រា​ត​អុកស៊ីត ដែលជា​សារធាតុ​មួយ​ភ្លឺ​ឆ្លុះ​បាន​ច្បាស់ ទើប​គេ​ច្រើន​ប្រើ​វា​ពាស​នៅលើ​អេក្រង់ ប៉ុន្តែ​វា​មានតម្លៃ​ថ្លៃ និង មាន​ភាពផុយស្រួយ ។ កន្លងមក​ក្រុមហ៊ុនទូរស័ព្ទ​ខ្លះ ក៏បាន​ប្រើ​សារធាតុ​ប្រាក់​នេះដែរ​ប៉ុន្តែ​ដោយសារ​វា​មានតម្លៃ​ថ្លៃ​ទើប​គេ​កាត់បន្ថយ​ការចំណាយ និង ប្រើ​សារធាតុ​ទង់ដែង (​ស្ពាន់​) ជំនួស​វិញ ។

​ក្រុម​អ្នកស្រាវជ្រាវ​នៅ Sussex បាន​រកឃើញថា គេ​អាច​ប្រើ​សារធាតុ​ប្រាក់​ជាមួយ​ក្រា​ហ្វី​ន​បាន គឺអាច​កាត់បន្ថយ​ការចំណាយ និង ធ្វើឱ្យ​អេក្រង់ រឹងមាំ និង មាន​ប្រសិទ្ធភាព ខ្លាំង​ជាង​អេក្រង់​ក្នុងពេល​បច្ចុប្បន្ន ។​

​ការប្រើ​វិធីសាស្ត្រ​លាយ​សារធាតុ​ថ្មី​នេះ​អាចធ្វើឱ្យ​អេក្រង់​ទូរស័ព្ទ មាន​ភាពរស់រវើក ប្រើ​ថាមពល​តិចជាង​មុខ អាច​ពត់​បាន ហើយ​មិនមាន​ការថយចុះ​នូវ​កម្រិត​គុណភាព​ពន្លឺ​អេក្រង់​នោះដែរ នេះ​បើ​យោងតាម​លោក Alan Dalton ប្រធាន​ដឹកនាំ​ការស្រាវជ្រាវ ។

​វិធី​នេះ​នឹង​ត្រួសត្រាយ​ដល់​ក្រុមហ៊ុន​ផលិត​ទូរ​សព្ទ័​មួយចំនួន ឈានទៅ​ផលិត​អេក្រង់​មួយ​រឹងមាំ​សម្រាប់​ទូរស័ព្ទ​ជំនាន់​ក្រោយៗ​ក្នុងពេល​អនាគត ។ លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ Journal Langmuir ៕ សុផល (​ប្រភព​៖University of Sussex)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច