មិននឹកស្មានថានារីម្នាក់មានមុខមាត់ដូចតារាចម្រៀងអាមេរិក Taylor Swift ម្ល៉ឹៗសោះ

យុវតី​វ័យ ២០ ឆ្នាំ​ជនជាតិ​អង់គ្លេស Laura Cadman បានធ្វើឱ្យ​មនុស្ស​ជាច្រើន​ភ្ញាក់ផ្អើល​ដោយសារមុខមាត់​របស់នាង​យ៉ាងខ្លាំង ព្រោះតែ​ភាពស្រដៀងគ្នា​សឹងតែ​បេះបិទទៅ​នឹង​តារាចម្រៀង​អាមេរិក​ល្បី Taylor Swift ។​ ​នារី​ស្រស់ស្អាត​ដែលមាន​ដើមកំណើត​នៅ​ទីក្រុង Newcastle រូបនេះ​បានឱ្យដឹងថា នាង​ជា​អ្នកគាំទ្រ Taylor ជាង ១០ ឆ្នាំ​មកហើយ តែ​នាង​ទើបនឹង​ចូលរួម​មើល​ការប្រគំ​តន្ត្រី​របស់​តារា​ក្នុង​ដួងចិត្ត​ផ្ទាល់​លើកទីមួយ កាលពី​ឆ្នាំ ២០១៥ ។

នាង Laura បាន​បញ្ជាក់ថា នៅ​ទីនោះ នាង​ពិតជា​ភ្ញាក់ផ្អើល និង ស្រឡាំងកាំង ក្រោយពី​មាន​អ្នក​ច្រឡំ​នាង​ថា​ជា Taylor Swift ហើយ​សុំ​ហត្ថលេខា​ពី​នាង ។ ក្រោយពី​មានរឿង​នេះ នាង Laura ក៏បាន​ល្បីឈ្មោះ​បន្តិច​ម្តងៗ ហើយ​នាង​ក៏បាន​រៀបចំ​ការ​តែងខ្លួន​ឱ្យ​កាន់តែ​ដូច Taylor ទៀត ហើយ​ចង់ដឹងថា​នារី​ស្រស់ស្អាត​វ័យក្មេង​រូបនេះ​មានមុខមាត់​ស្រដៀង Taylor បែបណា សូម​ទស្សនា​រូបថត​នាង​ខាងក្រោម​នេះ ៖ រិទ្ធី (​ប្រភព ៖ Dailymail)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច