ស្រោមទូរស័ព្ទសម្រាប់ iPhone អាចចុចលើអេក្រង់ និង ថតរូបក្រោមទឹក (មានវីដេអូ)

កន្លង​មាន​ក៏​ធ្លាប់មាន​ឧបករណ៍​ជាច្រើន​បំពាក់​ជាមួយ​ទូរស័ព្ទដៃ​អាច​អនុញ្ញាតឱ្យ​អ្នក​ថតរូប​ក្រោម​ទឹកជា​មួយ​ទូរស័ព្ទ iPhone បាន ។ ប៉ុន្តែ​វា​មិន​អនុញ្ញាតឱ្យ​អ្នក​ប្រើ​មុខងារ​ចុច​លើ​អេក្រង់​បាន​នោះទេ ។ ឧបករណ៍ Amphipac អាច​ដោះស្រាយ​បញ្ហា​នេះ​បាន និង មាន​បន្ថែម​នូវ​កែវ​ឡេ​ន​ទំហំ ១០០ មី​លី​ម៉ែត្រ ងាយស្រួល​ឱ្យ​អ្នក​ថត​បាន​គ្រប់​ស្ថានភាព​ក្នុង​ទឹក ។

Amphipac អាចឱ្យ​អ្នក​ប្រើ​មុខងារ​នៅលើ​អេក្រង់​បាន​ងាយស្រួល​តាមរយៈ​ការ​ចុច​លើ​អេក្រង់​ដូច​ការប្រើ​ទូទៅ​ដូច្នោះ​ដែរ ។ ឧបករណ៍​នេះ អាចឱ្យ​អ្នក​ប្រើ​មុខងារ​បញ្ជា​កាមេរ៉ា ពង្រីក​បង្រួម ថតរូប និង វីដេអូ ចុះឡើងៗ​ដោយ​មិនបាច់​បារម្ភ ។

​វា​ក៏​អនុញ្ញាតឱ្យ​អ្នក​ប្រើ​កម្មវិធី​ផ្សេងទៀត​ក្រៅពី​កម្មវិធី​កាមេរ៉ា បាន​ដោយ​ងាយ ដូចជា​ការចែករំលែក​រូបភាព​ទៅកាន់​បណ្តាញ​សង្គម​ភ្លាមៗ និង ផ្សាយ​បន្ត​ផ្ទាល់​ចេញពី​ទូរស័ព្ទ​នៅពេល​ថត​ភ្លាមៗ​ក៏បាន ។​

​បន្ថែម​ពីនេះប្រអប់ Amphipac នេះ​មិនអាច​ប្រើ​សម្រាប់​អ្នក​មុជទឹក​ជម្រៅ​ជ្រៅៗ​នោះទេ វា​អាច​ប្រើ​បានតែ​ក្នុង​ជម្រៅ ៥ ម៉ែត្រ តែប៉ុណ្ណោះ គឺ​ស័ក្តិសម​សម្រាប់​ការ​ងូតទឹក​ថតរូប​ក​ម្សា​ន្ត​នៅ​មាត់សមុទ្រ និង អាង​ងូតទឹក​តែប៉ុណ្ណោះ ។ ប្រអប់​នេះ អាច​ប្រើ​បានតែ​សម្រាប់​ទូរស័ព្ទ iPhone 6, 6s, 7 ឬ 8 តែប៉ុណ្ណោះ​។​

​បច្ចុប្បន្ន​ប្រអប់​ទូរស័ព្ទ​នេះ​កំពុងស្ថិត​ក្នុង​យុទ្ធនាការ Kickstarter នៅពេល​ចេញលក់ វា​នឹងមាន​តម្លៃ​ប្រមាណ​ជា ១៤៩ ដុល្លារ គ្រោង​នឹង​ចេញលក់​នៅ​ខែ មេសា ឆ្នាំ ២០១៨ ៕ សុផល (​ប្រភព​៖ Kickstarter)

សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច