សំឡេងតារាសម្តែងកូរ៉េដ៏ល្បី ៣ រូបនេះ ប្រាកដជាធ្វើឱ្យអ្នកលង់ស្នេហ៍មិនខាន (មានវីដេអូ)

គ្រប់គ្នា​ប្រាកដជា​គិតថា តារា​សម្តែង​មិនមាន​សំឡេងពីរោះ​ដូច​តារាចម្រៀង​ទេ តែ​តារា​សម្តែង​កូរ៉េ​បុរស​ល្បីឈ្មោះ​ទាំងបី​រូប​ខាងក្រោម​នេះ​បានធ្វើ​ផ្ទុយ​ពី​គំនិត​មួយ​នេះ ព្រោះ​ពួកគេ​ពិត​ជាមាន​សំឡេងក្រអួន​ក្រអៅ​មិន​ចាញ់​តារាចម្រៀង​ល្បីឈ្មោះ​នោះទេ ។​

១/ លោក Gong Yoo ៖ តារា​សម្តែង​ល្បី​រូបនេះ បាន​បញ្ចេញ​សំឡេងដ៏​ពីរោះ​របស់គាត់​នៅក្នុង​កម្មវិធី​ជួបជុំ​អ្នកគាំទ្រ ដោយ​គាត់​បាន​ច្រៀង​បទ THE LAST TIME ។​

២/ តារា​សម្តែង Lee Min Ho មាន​បទ​ចម្រៀង​ពីរ​អាល់​ប៊ុ​ម​ផ្ទាល់ខ្លួន​របស់លោក ដែល​អាល់​ប៊ុ​ម​មួយ​មាន​ឈ្មោះថា My Everything និង មួយទៀត​គឺ Song For You ។ ខាងក្រោម​នេះ​ជា​សំឡេង​របស់លោក Lee ច្រៀង​បទ Always ៖

៣/ លោក Kim Soo Hyun ៖ ឪពុក​របស់​តារា​សម្តែង​កូរ៉េ​ល្បី​រូបនេះ​គឺជា​សមាជិក​ក្រុម​ចម្រៀង​រ៉ុ​ក Seven Dolphins ហើយ​កូនប្រុស​គាត់​ក៏មាន​សំឡេង​ល្អ​មិន​ចាញ់​តារាចម្រៀង​ល្បីឈ្មោះ​ប៉ុន្មាន​ដែរ ។ ខាងក្រោម​នេះ​ជា​វីដេអូ​ចម្រៀង​បទ Promise ដែល​លោក Kim ជា​អ្នក​ច្រៀង ៖ រិទ្ធី (​ប្រភព ៖ Koreaboo)

 

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច