វ័យ ៥១ ឆ្នាំ តែសម្រស់របស់នាង Halle Berry ស្អាតមិនចាញ់តារាវ័យក្មេងល្បីៗទេ

ត្បិត​ថា​តារា​សម្តែង​ហូលីវូដ Halle Berry មាន​អាយុ ៥១ ឆ្នាំ​មែន តែបើ​ប្រៀបធៀប​នឹង​សម្រស់​នាង​ខាងក្រៅ គ្រប់គ្នា​ប្រាកដជា​មិន​ជឿ​ទេ​ថា នាង​មាន​វ័យ​ច្រើន​បែបនេះ ហើយ​សំណាង​របស់​តារា​ស្រី​រូបនេះ ពិតជា​ធ្វើ​ឱ្យគេ​គ្រប់គ្នា​ច្រណែន​យ៉ាងខ្លាំង ។​ ​នាពេល​កន្លង​ថ្មីៗ​នេះដែរ នាង Halle បានបង្ហាញ​នូវ​សម្រស់​ក្មេង​ជាង​វ័យ​បែប​ធម្មជាតិ​របស់​នាង​សុទ្ធសាធ ពេលដែល​នាង​ទៅ​បរិភោគ​អាហារ​ថ្ងៃត្រង់​នៅ​ភោជនីយដ្ឋាន​អាហារ​ម៉ិច​សិ​ក Gracias Madre ។

ទោះបីជា​នាង​មិនបាន​តុបតែង​ខ្លួន តែ​សម្រស់​របស់​តារា​សម្តែង​ស្រី​ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់ Oscar រូបនេះ ពិតជា​ស្រស់ស្អាត ពោរពេញ​ដោយ​ភាព​ទាក់ទាញ​មិន​ចាញ់​ក្រមុំៗ​ទេ ។ ម្តាយ​នៃ​កូន​ពីរ​នាក់​រូបនេះ​បានបង្ហាញ​នូវ​រាង​ស្រលូន​ស្អាត​របស់​នាង​ក្នុង​រ៉ូ​ប​ផ្កា​សាមញ្ញ​មួយ ។ បច្ចុប្បន្ន តារា​ស្រី​រូបនេះ​កំពុងមាន​ស្នេហា​ជាមួយនឹង​តន្ត្រី​ការ​អង់គ្លេស​លោក Alex da Kid ដែលមាន​អាយុ​ប្អូន​នាង​ជាង ១៦ ឆ្នាំ ។ ចង់ដឹងថា តារា​ស្រី​វ័យ ៥១ ឆ្នាំ​ស្រស់ស្អាត​យ៉ាងណា សូម​ទស្សនា​រូបថត​នាង​ខាងក្រោម​នេះ ៖ រិទ្ធី (​ប្រភព ៖ Dailymail)


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច