អ្នកប្រាកដជាភ្ញាក់ផ្អើល ពេលដឹងរូបមន្តសម្ងាត់ ថែសម្រស់របស់នាង Hyosung

កាលពីពេល​ថ្មីៗ​នេះ នាង Hyosung និង តារា​ម៉ូ​ដែល​កូរ៉េ នាង Vivian បាន​ចូលរួម​ក្នុង​កម្មវិធី Video Star ហើយ​នាង Hyosung បាន​បង្ហើប​ពី​រឿង​សម្ងាត់​ពាក់ព័ន្ធ​នឹង​រាង​ស្រស់ស្អាត​របស់​នាង ដែល​ធ្វើឱ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​

​យោងតាម​សារព័ត៌មាន​ Koreaboo បានឱ្យដឹងថា នាង Vivian ត្រូវបាន​ពិធី​ការិនី​សួរ​ពាក់ព័ន្ធ​នឹង​របៀប​ដែល​នាង​រក្សា​សម្រស់ ក៏ដូចជា​របប​អាហារ​របស់​នាង ។ នាង Vivian បាន​ឆ្លើយថា ទឹក​សណ្តែក​ជា​ភេសជ្ជៈ​ដែល​នាង​ផឹក​រៀងរាល់ថ្ងៃ ហើយ​នាង​ជឿ​វា​ជា​មូលហេតុ​ធំ​មួយ​ដែល​ជួយ​ឱ្យរូប​រាងនាង​ស្រស់ស្អាត​ដូច​បច្ចុប្បន្ន ។ ក្រោយ​ពេលឮ​ចម្លើយ​នាង Vivian នាង Hyosoung ក៏បាន​ងក់ក្បាល ហើយ​បាន​និយាយ​ប្រាប់ថា នាង​ក៏​ផឹកទឹក​សណ្តែក​រៀងរាល់ថ្ងៃ​ដែរ ។ ត្បិត​ថា គ្មាន​វិទ្យាសាស្ត្រ​ណា​បញ្ជាក់​ពី​រឿងនេះ តែ​វា​ក៏​មិន​ពិបាក​ដែរ ដោយ​គ្រាន់តែ​ផឹកទឹក​សណ្តែក​រាល់ថ្ងៃ ដើម្បី​មើល​លទ្ធផល និង គុណប្រយោជន៍​របស់​វា ។​

​គួរ​បញ្ជាក់ដែរថា សម្រស់​របស់​នាង Hyosung ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ប្រជាប្រិយភាព​នាង​ល្បី​ដូច​បច្ចុប្បន្ន ក្រោយពី​នាង​បង្ហាញខ្លួន​ជា​សមាជិក​ក្រុម Secret នា​ឆ្នាំ ២០១៤ ៕ រិទ្ធី (​ប្រភព ៖ Koreaboo)


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច