មាស សម្ផស្ស ត្រូវអតីតគូស្នេហ៍តាមរករឿងគ្រប់ពេល

​ទោះបីជា​ចំណង​ស្នេហ៍ មាស សម្ផស្ស និង​ អ​តី​គូស្នេហ៍​របស់​នាង​បានបញ្ចប់​ទៅ​ជាង​មួយឆ្នាំ​ក្តី ប៉ុន្តែ​បុរស​រូបនោះ​នៅតែ​តាមរក​រឿង​នាង​គ្រាប់​ពេល ជាក់ស្តែងថ្មីៗ​នេះ គេ​បាន​ផ្ញើ​រូបភាព​មក​បញ្ឈឺ​ចិត្ត​នាង ព្រមទាំង​យកឈ្មោះ​នាង​ទៅប្រើ​ប្រាស់​ក្នុង​រឿងរ៉ាវ​ផ្សេងៗ រហូត​ធ្វើឱ្យ​នាង​ក្តៅក្រហាយ​ជាខ្លាំង ។​

​មាស សម្ផស្ស បាន​កប់​ស្នេហ៍​បែកបាក់​ចោល​ជា​យូរ​មកហើយ ដោយ​នាង​ព្យាយាម​ធ្វើការ​ងារ​ផ្សេងៗ​ដើម្បី​បំបាត់នូវ​ភាពឈឺចាប់​ក្នុង​ចិត្ត រហូតមកទល់​ពេលនេះនាង​អាចធ្វើ​ចិត្តបាន ​និង ​មិនដែល​នឹកនា​រឿង​ស្នេហា​ចាស់​នោះទេ ។​

​ថ្មីៗ មាស សម្ផស្ស បានប្រកាស​នៅលើ ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​ថា «ខ្ញុំ​សូម​ប្រកាស​ជា​សារ​ធារ​ណៈ​រាល់​ទង្វើ​រលោក​វីលៀម ធ្វើ​អ្វី​នៅ​ខាងក្រៅ​ដែលជា​រឿង​មិនត្រូវ រឺក៏​បោកប្រាស់​បុគ្គល​ណា …​។ សូមកុំ​យកឈ្មោះ​ខ្ញុំ​មក​ពាក់​ព​ន្ធ័​អោយសោះ ព្រោះ​យើង​បែក​គ្នា​ជិត​មួយឆ្នាំ​ហើយ ! ហើយ​ខ្ញុំ​ក៏​មិនបាន​ដឹងលឺ​រឿង​គ្រប់យ៉ាង​ដែល​គាត់​កំពុង​ធ្វើ​រាល់ថ្ងៃ​ដែរ ។ ហើយក៏​សូម​ជំរាប​ទៅ​លោក​វីលៀម Willam ផងដែរ​ថា ឈប់​ប្រើ​មនុស្ស​អោយ​ផ្ញើរ​រូបភាព​អ្នក​មក​បញ្ឈឺ​ខ្ញុំ​ទៀត​បានទេ ? រឿង​មួយទៀត គ្រប់​រឿង​ដែល​អ្នកទិញរ​បស់បង់​រំ​លស់ នៅទីណា​ក៏​ខ្ញុំ​មិនដឹង សូមកុំ​យកឈ្មោះ​ខ្ញុំ​មកប្រើប្រាស់​ដើម្បី​យក រួចខ្លួន​អោយសោះ ហើយក៏​សូម​ផ្តាំផ្ញើរ​ទៅ​បងប្អូន​ដែល​រក​ស៊ីបញ្ចាំ​ជាមួយនឹង​លោក ​វីលៀម ​អោយបាន​ជ្រៀប​ផងដែរ ខ្ញុំ​សូម​បដិសេធថា ខ្ញុំ​អត់​បាន​ដឹងលឺ​រឿង​អ្វី​ទាំងអស់ ។ សូម​អា​ជា​ស្រ​យ័​ផង​បើ​លោក​Willam អោយ​ខ​ល​មក​ខ្ញុំ​ទៀត ខ្ញុំ​ពិតជា​មិន​ចង់​ដឹងលឺ​ទេ​រឿង​របស់គាត់ សូម​អគុណ ។ រាល់ថ្ងៃនេះ គេង​ក៏​មិនបាន​គ្រប់គ្រាន់ ការងារ​រក​ពេល​សម្រាកគ្មាន ហើយក៏​គ្មាន​ពេលទំនេរ ខូចចិត្ត​ជាមួយ​អ្នក​ដែរ ឈប់​ទៅសុំ​ដោយ​ចិត្ត​ស្មោះ ណា ឈប់​ធ្វើបាប​ខ្ញុំ បន្តទៀត​ទៅ ខ្ញុំ​ហត់​ចិត្ត​ជាមួយ​លោក​ខ្លាំងណាស់ ហើយ​ខ្ញុំ​ក៏​គ្មាន​លុយ​ និង ​ទ្រព្យសម្បត្តិ​អ្វី​បន្ត​អោយ​អ្នកបោក​ទៀត​ដែរ សុំ​អង្វរ​ណា បើ​នៅតែ​បន្ត​យកឈ្មោះ​ខ្ញុំ មកប្រើប្រាស់​ទៀត​ខ្ញុំ​នឹង​ធ្វើតាម​ច្បាប់ហើយ​ណា លោក​Willam » ។​

​នេះ​មិនមែនជា​លើកទីមួយ​នោះទេ​ដែល​អតីត​សង្សារ​របស់ មាស សម្ផស្ស តែងតែ​ផ្ញើ​សារ​បញ្ឈឺចិត្ត​នាង កន្លងមក​មានរឿង​បែបនេះ​កើតឡើង​ចំពោះ​នាង​ជាច្រើនលើក​ច្រើនសា​មកហើយ គ្រាន់តែ​នាង​មិន​ចង់​និយាយ ។

​មាស សម្ផស្ស សង្ឃឹមថា អតីត​សង្សារ​របស់ខ្លួន​នឹង​ឈប់​រវីរវល់​ជាមួយ​នាង​ចាប់ពីពេលនេះ​តទៅ ពីព្រោះ​នាង​បាន​កាត់ផ្តាច់​ទំនាក់ទំនង​នោះ​ជា​យូរ​មកហើយ ហើយក៏​មិន​ចង់​ដើរ​គន្លង​ចាស់​ដែរ អ្វីដែល​នាង​ទទួលបាន​នាពេល​កន្លងមក​គឺ​ល្ម​មគ្រប់គ្រាន់​ហើយ ឈឺ​ម្តងនេះ​ចាំ​មួយជីវិត ៕ អា​លី​ណា

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច