មួយរយៈនេះ សុខ សោម៉ាវត្តី លេងខ្លួនសិចស៊ីស្អាតកប់តែម្តង

​ទោះបីជា​មានឈ្មោះ​ជា​អ្នក​មេម៉ាយកូន​មួយ​ក៏ពិតមែន ​តែ​ពិធី​ការិនី សុខ សោ​ម៉ា​វ​ត្តី នៅតែមាន​សម្រស់​ស្រស់ស្អាត ​ជាពិសេស​មួយរយៈចុងក្រោយនេះ ​នាង​កាន់តែបន្ថែមការ​តុបតែង​ខ្លួន​សិច​ស៊ី​គួរឱ្យ​ក្នាញ់ ។​

​មួយរយៈកន្លងមក​នេះ ​គេ​សង្កេតឃើញ សុខ សោ​ម៉ា​វ​ត្តី មានការ​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត​ មិន​ថា​នៅក្នុង​កម្មវិធី​សិល្បៈ ឬ ចូលរួម​ក្នុង​កម្មវិធីកម្សាន្ត​របស់​មិត្តភក្តិ​នោះទេ ។ ពេលខ្លះ សុខ សោ​ម៉ា​វ​ត្តី ពាក់អាវ​បញ្ចេញ​ដើមទ្រូង​យ៉ាង​ស្រស់ស្អាត​មិន​ចាញ់​តារា​វ័យក្មេង​ស្រករក្រោយ​ប៉ុន្មានឡើយ ។​

អ្វីដែល​កត់សម្គាល់នោះ កាលពីពេល​ថ្មីៗ​នេះ សុខ សោ​ម៉ា​វ​ត្តី បានបង្ហាញ​វត្តមាន​ជាមួយ​ស្រី​ស្អាត ឌុ​ច លីដា និង លោក អេ​ន​ឌី​ នៅក្នុង​ការសម្តែងបទ​ចម្រៀ​ង «​នឹក​បង ៥០ ​ភាគរយ​» ដែលជា​សំនៀង​របស់លោក អេ​ន​ឌី ។ នៅក្នុង​បទ​មួយ​នេះ ​គេ​ឃើញ សុខ សុ​ម៉ា​វ​ត្តី លេងខ្លួន​យ៉ាងសិច​ស៊ីជាមួយសំពត់ខើចខ្លី​អាវ​វាល​ខ្នង​ មើល​ហើយ​មិន​សរសើរ​មិនបាន ។ ទស្សនិកជន ដែលជាអ្នកគាំទ្រនាងបាន​និយាយថា​ ទោះបីជា​មាន​ ​កូនម្នាក់​ហើយក្តី តែ​សម្រស់ សុខ សោ​ម៉ា​វ​ត្តី នៅតែ​លេចធ្លោ​មិន​ចាញ់​តារា​វ័យក្មេង​ប៉ុន្មាន​ឡើយ ។

​សុខ សោ​ម៉ា​វ​ត្តី នៅតែមាន​ប្រជាប្រិយភាព​នៅក្នុង​ការងា​រ​សិល្បៈ​ទាំង​ការសម្តែង និង ពិធី​ការិនី ។ ពេលនេះ​ដែរ ​ដៃគូ​ដែល​ស័ក្តិសម ជាមួយ​អ្នក​មេម៉ាយ​ប្រិមប្រិយ​រូបនេះ​គឺ​បុរស​សង្ហា លី វ៉ា​ហេ​ទ ។ ពួកគេ​តែងតែបង្ហាញវត្តមាន​រួមគ្នា​ទាំង​នៅក្នុង​ការសម្តែង​រឿង​ និង ​ថត​ផ្សាយ​សម្អាងការ ។ ទស្សនិកជនដែលតាមដានសង្គមសិល្បៈមានការ​សង្ស័យ​ពី​ទំនាក់ទំនង​​របស់​អ្នកទាំងពីរ ៕ ចេ​នី​

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច