សត្វល្អិតបិសាចមួយប្រភេទ កំពុងធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ភ័យខ្លាច (មានវីដេអូ)

នៅលើ​ផែនដី​យើង​នេះ មាន​ភាវៈរស់​ជាច្រើន​ប្រភេទ​រស់នៅ រហូត​មាន​ភាវៈរស់​ខ្លះនៅ​មិនទាន់មាន​មនុស្ស​ស្គាល់​ច្បាស់​ថែមទៀត​ផង ជាក់ស្ដែង​ដូចជា​សត្វល្អិត​មួយ​ប្រភេទ ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី កាលពីពេល​ថ្មីៗ​នេះ មាន​អ្នក​នៅក្នុង​បណ្ដាញ​សង្គម​ជាច្រើន​ចាប់អារម្មណ៍ និង ភ្ញាក់ផ្អើល​បំផុត ដោយ​ម្នាក់ៗ​បានដាក់​ឈ្មោះ​ឱ្យ​វា​ថា ជា​សត្វល្អិត​បិសាច ។​

​ក្រោយពី​វីដេអូ និង ​រូបថត របស់​សត្វល្អិត​បិសាច​ខាងលើនេះ ត្រូវបាន​ចរាចរ​ពេញ​បណ្ដាញ​សង្គម​ហើយ​នោះ មាន​មនុស្ស​ជាច្រើន​បង្ហាញ​អារម្មណ៍​ភ័យខ្លាច ព្រោះតែ​មិនដែល​បានឃើញ​សោះ​ពីមុន ប៉ុន្តែ​ក្រោយមកមាន​សារព័ត៌មាន​ជាច្រើន​បាន​ពន្យល់ថា សត្វល្អិត​មួយ​នេះជា​ពពួកសត្វ Creatonotos gangis ដែល​សព្វថ្ងៃ​វា​ត្រូវបាន​រកឃើញ​រស់នៅក្នុង​ប្រទេសឥណ្ឌូនេស៊ី ឥណ្ឌា ស្រីលង្កា ជប៉ុន ថៃ ​ញូ​ហ្គី​ណេ និង ឃ្វី​ន​លែ​ន ។​

​យោងតាម​របាយការណ៍​របស់ Lazerhorse.org បានឱ្យដឹងថា ពពួកសត្វ Creatonotos gangis នេះ ថ្វីបើ​មាន​រូបរាង​មិន​ស្អាត និង គួរឱ្យខ្លាច ប៉ុន្តែ​វា​មិន​បង្ក​គ្រោះថ្នាក់​អ្វី ដល់​មនុស្ស​ឡើយ តែ​ពួកវា​គឺជា​សត្វ​ចង្រៃ​ម្យ៉ាង ដែល​តែងតែ​បំផ្លាញ​ដើម​ទទឹម ៕ ម៉ា​នី (​ប្រភព​៖ Mirror)



ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច