ចាប់ជំរិតក្មេងស្រីអាយុ ៧ ឆ្នាំ មិនបានសម្រេច ចុងក្រោយត្រូវអ្នកស្រុកវាយស្ទើរស្លាប់ (មានវីដេអូ)

កាលពីពេល​ថ្មីៗ​នេះ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​អ្នកជិតខាង​ចាប់បាន និង វាយ​ធ្វើបាប បន្ទាប់ពី​បុរស​រូបនោះ ព្យាយាម​ចាប់ជំរិតក្មេងស្រី​អាយុ ៧ ​ឆ្នាំ​ម្នាក់ តែ​មិនបាន​សម្រេច ។ ​ប្រភព​បានឱ្យដឹងថា ហេតុ​ការ​ខាងលើ​បានកើត​ឡើងនៅ​តំបន់​ផ្ទះល្វែង Cheras Ria ក្នុង​ទីក្រុងកូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ។

​ជាមួយគ្នានេះ ក៏មាន​វីដេអូ​ឃ្លី​ប​ចំនួន ២ ​ត្រូវបាន​បង្ហោះ​ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Noh Koris ដែល​បង្ហាញឱ្យឃើញ​ពី​សកម្មភាពរ​បស់ជនស​ង្ស័​យ ត្រូវបាន​អ្នកជិតខាងចាប់ខ្លួនបាន និង វាយ​ទ្រោម​ខ្លួន​ថែម​ទៀតផង ។

​ក្រោយពេល​ចាប់ខ្លួនបាន​ជនសង្ស័យរូបនោះ ​​អ្នកជិតខាងបាន​ទូរស័ព្ទទៅសមត្ថកិច្ច ដើម្បី​បញ្ជូន​ជនសង្ស័យទៅ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ ម៉ា​នី (​ប្រភព​៖ Thecoverage)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច