តោះទស្សនារូបភាពស្រស់ស្អាតរបស់ ជេស៊ីកា នៅក្នុងអាងហែលទឹក

​ជេ​ស៊ីកា គឺជា​សម្តែង​ស្រី​មួយរូប​ដែលមាន​រូ​សម្រស់​ស្រស់ស្អាត​ ​រាង​តូច​ច្រឡឹង ហើយ​រាល់ពេល​ដែល​នាង​ថតរូប​ម្តងៗ គឺ​ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​គ្រប់គ្នា ដោយឡែក​ថ្ងៃនេះ​យើង​សូម​នាំ​អារម្មណ៍​ទស្សនិកជន​មក​ទស្សនា​រូបភាព​ស្រស់ស្អាត​ជាច្រើន​របស់ ជេ​ស៊ីកា នៅពេល​នាង​ទៅ​ខេត្តព្រះសីហនុ ដែល​នាង​បាន​ស្លៀកពាក់​សម្លៀកបំពាក់​ហែល​ទឹក​យ៉ាង​ស្រស់ស្អាត ។​

​តាមរយៈ​រូបភាព​ជាច្រើន​សន្លឹក​នេះ​បង្ហាញឱ្យឃើញថា ជេ​ស៊ីកា ពិតជា​ស្រស់ស្អាត​តាមបែប​ធម្មជាតិ ទោះបីជា​នាង​មិនបាន​ថែម​ក្រេ​ម​ម្សៅ​ដូចជា​ពេល​កំពុង​ថតក្តី តែ​សម្រស់​នាង​ពិតជា​ធ្វើឱ្យមាន​ការទាក់ទាញ់​ខ្លាំងណាស់ នរណាៗ​ក៏​លាន់មាត់​សរសើរ​នាង​គ្រប់ៗ​គ្នា ។​

​តាមរយៈ​ឈុត​សម្លៀកបំពាក់​នេះ គឺ ជេ​ស៊ីកា ថត​នៅក្នុង​អាង​ហែល​ទឹក​នៅក្នុង​ទីក្រុង​ព្រះសីហនុ ។ ជេ​ស៊ីកា ពិតជា​ជឿជាក់​នៅពេលដែល​ស្លៀកសម្លៀកបំពាក់​មួយ​ឈុត​នេះ ទោះបីជា​មិនសូវ​សិច​ស៊ី​ខ្លាំង ប៉ុន្តែ​នាង​ពិតជា​ស្រឡាញ់​ពេញចិត្ត ។​

​ជេ​ស៊ីកា ធ្លាប់​ឆ្លងកាត់​ការសម្តែង​ជាច្រើន​រឿង​មកហើយ ទោះបីជា​មិន​ស្ថិតក្នុង​តំណែង​ជា​តួឯក​ស្រី ប៉ុន្តែ​នាង​ធ្លាប់បាន​ចូលរួម​សម្តែង​នៅក្នុង​ភាពយន្ត​ខ្នាត​ធំ​ជាច្រើន​ដែលបាន​ដាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ក៏ដូចជា​តាម​រោងភាពយន្ត​ជាដើម ។ ចុងក្រោយ​នេះ​នាង​ត្រៀមខ្លួន​ថត​រឿង​ថ្មីៗ​បន្ថែមទៀត ។​

​តោះ​ទស្សនា​រូបភាព​ស្អាតៗ​របស់ ជេ​ស៊ីកា នៅក្នុង​អាង​ហែល​ទឹក​ទាំងអស់គ្នា ៕ អា​លី​ណា


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច