៩ សន្លឹកពីស្រីស្អាត បេនី យ៉ាំង កាចរាងមួយកប់ ឃើញហើយចង់លង់

ក្រោយ​ប្រកាស​ផ្អាក​ពី​សិល្បៈ បេ​នី យ៉ាំង កាន់តែ​មមាញឹក និង កាក់កប់​ខ្លាំង​ជាមួយ​ជំនួញ​ផ្ទាល់ខ្លួន ។ ជាក់ស្ដែង កាលពី​មួយរយៈ​មុននេះ តារា​សម្ដែង​សាច់​សខ្ចី​ដូច​បណ្ដូលចេក​រូបនេះ បានបង្ហាញ​រថយន្ត​ស៊េរី​ទំនើប​តម្លៃ​ខ្ពស់កប់ពពក​ ដែល​បានមកពី​កម្លាំង​ញើស​ឈាម និង ការខិតខំ​ប្រឹងប្រែងរ​បស់​រូបនាង​ផ្ទាល់ ដោយនាងបានបង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើឱ្យ​មហាជនភ្ញាក់ផ្អើល និង ​កោតសរសើរនាងគ្រប់គ្នា ។​

​យ៉ាងណាមិញ ទោះបីជា​មមាញឹក​ជាមួយ​មុខរបរ​រកស៊ី​យ៉ាងនេះ​ក្ដី តែ​នាង​នៅតែមាន​ពេលវេលា​សម្រាប់​ខ្លួនឯង ដូចជា​ថ្មីៗ​នេះ គេ​ឃើញ​តារា​ស្រី​សិច​ស៊ី បេ​នី យ៉ាំង បាន​ឆ្លៀតពេលធ្វើដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស ក្នុងនោះ នាង​ថែមទាំង​បាន​ផ្ដិត​យក​ទិដ្ឋភាព​ស្អាតៗ​ពី​ទីនោះ ជាមួយ​រូបរាង​ដ៏​ស្រ​លូន​គួរឱ្យ​ចង់​គយគន់​ ដែលនាងបានបង្ហោះ​ចែកជូន​អ្នកគាំទ្រ​របស់ខ្លួនបានឃើញ​ថែមទៀត ។​

​​ជាមួយគ្នានេះ គ្រាន់តែ​ថៅកែ​ស្រី​វ័យក្មេង បេ​នី យ៉ាំង បង្ហោះ​រូបថត​កាច់រាង​ប៉ុន្មាន​សន្លឹក​នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកភ្លាម មិន​ត្រឹមតែ​ធ្វើឱ្យ​ប្រុសៗ​លង់​ស្នេហ៍​លើ​រូបនាង​ប៉ុណ្ណោះ​ទេ សូម្បីតែ​សុភាពនារី​ដូចគ្នា ក៏​ច្រណែនជាមួយរូបរាងដ៏ស្រស់ស្អាតរបស់នាងដែរ ៕ BeBe


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច