នារីវ័យក្មេងស្រស់ស្អាត អាងមានលុយមើលងាយអ្នកដទៃ លទ្ធផលបានត្រឹមទទួលភាពរិះគន់យ៉ាងខ្លាំង (មានវីដេអូ)

មាន​ករណី​ដ៏​ហួសចិត្ត​បំផុត​មួយបានកើត​ឡើង​នៅ​ចំណុច​មុខ​ហាង​លក់​គ្រាប់​កៅឡាក់​ល្បីឈ្មោះ​មួយកន្លែង​ក្នុង​ទីក្រុងក្វាង​ចូ​វ ប្រទេស​ចិន បន្ទាប់ពី​មាន​នារី​វ័យក្មេង​ម្នាក់បាន​ផ្លោះដោយ​មិន​ព្រម​តម្រង់​ជួរដូចគេ ខណៈ​ដែលមាន​មនុស្ស​ជាច្រើននៅ​កន្លែង​នោះតម្រង់​ជួរ​គ្រប់គ្នា​ដើម្បី​ទិញ​គ្រាប់​កៅឡាក់ ។

​ប្រភព​បានឱ្យដឹងថា នារី​វ័យក្មេងមិន​គោរព​សិទ្ធ​អ្នកដទៃ​ខាងលើនេះ មិនត្រូវ​បានបង្ហាញ​ឈ្មោះ​ឡើយ តែបើ​តាម​ការសង្កេត គឺ​នាង​ប្រហែលជា​មកពី​គ្រួសារ​អ្នកមាន ព្រោះ​គេ​ឃើញ​នាង​យួរ​កាបូប​ម៉ាក​ល្បី Hermès ។

​អំឡុង​ពេលដែល​នារី​ខាងលើមិន​ព្រម​ឈរតម្រង់​ជួរ ស្រាប់​តែមាន​ស្ត្រី​វ័យ​កណ្ដាល​ម្នាក់បាន​ប្រាប់​ទៅ​នាង ថា​សូមកុំ​រំលង​ជួរ​ដូចនេះ​អី តែ​ផ្ទុយទៅវិញនារី​វ័យក្មេង​រូបនោះមិន​ស្ដាប់​ដោយ​គ្រាន់តែ​តប​ថា «​ខ្ញុំ​ប្រញាប់​ខ្លាំងណាស់​» ហើយ​អ្វីដែល​កាន់តែ​មិន​សមរម្យ​ទៀត​នោះ​គឺ​នាង​បាន​បោះសម្ដី​ទៅកាន់​ស្ត្រី​វ័យ​កណ្ដាល​ថា «​ប្រសិនបើ​ខូច​កាបូប​របស់ខ្ញុំ មីង​មានលទ្ធភាព​ឯណា​សង​?» ដោយ​សម្ដី​នេះបានធ្វើឱ្យ​ស្ត្រី​វ័យ​កណ្ដាល​ខឹងសម្បា​យ៉ាងខ្លាំង រហូតដល់​មានការ​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង ។

​ក្នុងពេល​កំពុង​ប្រកែក​គ្នា​នោះដែរ នារី​វ័យក្មេង​បាន យកលុយ​ជាច្រើន​ចេញពី​កាបូប​របស់​នាង គប់​ទៅលើ​មុខ​របស់​នារី​វ័យ​កណ្ដាល​នោះ​ហើយ​និយាយថា «​មីង​គ្រាន់តែ​ចង់បាន​លុយ​ទេ មែន​ទេ​? យកទៅ​!» ដែល​ទង្វើ​មួយ​នេះ កាន់តែ​ធ្វើឱ្យមាន​ជម្លោះ កាន់តែខ្លាំង​ឡើងៗ រហូតដល់​មានការ​អន្តរាគមន៍​ពី​សំណាក់​មនុស្ស​នៅ​ជុំវិញ​កន្លែង​ហេតុ​ការ ។

​ទាក់ទង​ជាមួយ​រឿងនេះ​ដែរ មាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ចិន ជាច្រើន​នាក់ បង្ហាញ​ភាពមិន​ពេញចិត្ត​របស់ខ្លួន ទៅលើ​នារី​វ័យក្មេង​ម្នាក់​នោះ ហើយ​ថែមទាំង​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ថែម​ទៀតផង ៕ ម៉ា​នី (​ប្រភព​៖ Worldofbuzz)


ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច