តារាជប៉ុនផ្តល់ដំបូន្មានពាក់ព័ន្ធនឹងកាដូពីអ្នកគាំទ្រ ដែលអ្នកនឹកស្មានមិនដល់

កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​កម្មវិធី​សម្ភាស​មួយ តារា​ជប៉ុន​ល្បីឈ្មោះ Kaori Matsumura បាន​បង្ហើប​ពី​ភាពមិន​ល្អ​មួយ ពេលដែល​នាង​ទទួល​កាដូ​ពី​អ្នកគាំទ្រ ដែល​អ្នក​ផ្សេងទៀត​ក៏​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​ចំណុច​នេះដែរ ។​ យើង​គ្រប់គ្នា​ប្រាកដជា​ដឹងថា តារា​មួយចំនួន​ទទួលបាន​កាដូ​ជាច្រើន​ពេលដែល​ឡើង​សម្តែង ឬ ឡើង​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយចំនួន ព្រោះនេះ​វា​បញ្ជាក់​ពី​ការស្រឡាញ់​របស់​អ្នកគាំទ្រ តែ​ពេលខ្លះ វា​ក៏​អាច​បង្ក​ជា​បញ្ហា​ដែល​យើង​មិនបាន​គិតទុក​ដែរ ។

​នាង Matsumura បាន​ចែកចាយ​ពីបទ​ពិសោធ​របស់​នាង ព្រោះតែ​នាង​ធ្លាប់​មានរឿង​ខ្លះៗ​កន្លង​រួចមកហើយ ទើប​នាង​ចេះ​ប្រុងប្រយ័ត្ន តាំងពី​ពេលនោះ​មក ។ នាង​បានឱ្យដឹងថា កាដូ​ដែល​នាង​បានទទួល​ពី​អ្នកគាំទ្រ ពេលខ្លះ​ក៏​មិនបាន​ទៅដល់​ផ្ទះ​នាង​ដែរ ហើយ​មុននឹង​ទៅដល់ នាង​បាន​ច្របាច់ ឬ ក្រឡុក​អស់ចិត្ត​អស់ចង់​ហើយ ដើម្បី​បញ្ជាក់ថា វា​គ្មាន​កាមេរ៉ា​បង្កប់ ឬ មាន​ប្រដាប់​លួច​ថត​សម្លេង​នៅក្នុង​នោះ ។ គួរបញ្ជាក់​ដែរ នាង Matsumura អាយុ ២៧ ឆ្នាំ បានបង្ហាញ​ខ្លួន​លើ​វិថី​សិល្បៈ​ដំបូង​នា​ខែវិច្ឆិកា ឆ្នាំ ២០០៩ ហើយ​បច្ចុប្បន្ន នាង​ជា​សមាជិក​នៃ​ក្រុម​ចម្រៀង SKE48 ៕ រិទ្ធី (​ប្រភព ៖ Koreaboo)


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច