នាង Hana ប្រាប់មូលហេតុដែលនាងប្តូរឈ្មោះចាស់ចោល

កាលពីពេល​ថ្មីៗ​នេះ នាង Hana ដែល​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ Secret បានបង្ហាញ​ពី​ហេតុផល​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដែល​ជំរុញ​ឱ្យ​នាង​បោះបង់​ឈ្មោះ Zinger លើ​ឆាក​ចោល ។​

​ការសម្រេចចិត្ត​បោះបង់​ឈ្មោះ​លើ​ឆាក​នេះ​បានធ្វើ​ឡើង​កាលពី​ឆ្នាំ ២០១២ បន្ទាប់ពី​នាង​ជា​សមាជិក​ក្រុម Secret តែ​ម្នាក់​ដែល​ត្រូវ​ចូលដេក​ក្នុង​មន្ទីរពេទ្យ ក្រោយពី​ក្រុម​ទាំងមូល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ។ ត្បិត​ថា​ជួប​គ្រោះថ្នាក់​វិះ​នឹង​បាត់បង់​ជីវិត​យ៉ាង​នេះហើយ នាង​ពិតជា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដែលមាន​មហាជន​ជាច្រើន​បាន Comment ដាក់ នាង​ចំៗ​ថា ពួកគេ​ពិតជា​ធូរចិត្ត​យ៉ាងខ្លាំង ដែល​នាង​ជា​សមាជិក​តែ​ម្នាក់​ដែល​រងគ្រោះ ។​

​ក្រោយមក​ទើប​នាង Hana បានដឹងថា មូលហេតុ​ដែល​មហាជន​មួយចំនួន​ស្អប់​នាង​យ៉ាងនេះ គឺ​ព្រោះតែ​នាង​បាន​ប្រើ​ឈ្មោះ​ក្លែងក្លាយ ទើប​ចុងក្រោយ​នាង​ក៏​សម្រេចចិត្ត​ប្រើ​ឈ្មោះ​ពិត​វិញ​គឺ Jung Hana ព្រោះ​វា​នៅ​ទាន់ពេល​នៅឡើយ ។ នាង Hana បាន​បញ្ជាក់ដែរថា ពេលខ្លះ Comment អវិជ្ជមាន​មួយចំនួន​តែងមាន​ហេតុផល​នៅ​ខាងក្រោយ ហើយ​ពេល​នាង​ទទួល​មតិ​វាយប្រហារ នាង​ពិតជា​អាក់អន់ចិត្ត​មែន តែ​នាង​ក៏​រៀនសូត្រ​ពី​ចំណុច​ល្អជា​ច្រើន​ពី​មតិ​រិះគន់​ពី​មហាជន​ដែរ ។ គួរ​បញ្ជាក់ដែរថា មុននឹង​ប្តូរ​ឈ្មោះ​ជា​ផ្លូវការ នាង Hana ក៏មាន​ភាព​ពិបាក​ក្នុងការ​ស​ម្រេ​ចិត្ត​ដែរ តែ​ពេលនេះ​អ្វីដែល​នាង​ធ្វើ​ពិតជា​ត្រឹមត្រូវ ដោយ​បច្ចុប្បន្ន ប្រជាប្រិយភាព​នាង​បាន​កើនឡើង​ច្រើន​ក្នុង​វិស័យ​សិល្បៈ​កូរ៉េ នេះ​ក៏ដោយ​សារមតិ​រិះគន់​ពី​មហាជន​នេះឯង ៕ រិទ្ធី (​ប្រភព ៖ Koreaboo)


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច