សួស វីហ្សា ធ្វើឱ្យមានការយល់ច្រឡំ !

​ថ្មីៗ​នេះតារាចម្រៀង សួស វី​ហ្សា បានបង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​តារា​សម្តែង​មួយរូប រួមទាំង​បាន​បង្ហោះ​ស្នាម​សាក់​ដូចគ្នា​នៅលើ​ដៃ​ទៀតផង ជាពិសេស​នាង​ថែមទាំង​បាន​ពោល​ពាក្យ​មួយចំនួន​រួមទាំង​រូបថត​មួយ​សន្លឹក ធ្វើឱ្យ​អ្នកគាំទ្រ​របស់នាងយល់ឃើញថា សួស វី​ហ្សា កំពុង​សាង​ស្នេហ៍​ជាមួយ​បុរស​រូប​សង្ហា​រូបនេះ ។​

​សួស វី​ហ្សា បានសរសេរថា «ក្រោយ​ភ្លៀង​មេឃ​គង់​ស្រឡះ អ្វីៗ​ក៏​ប្រែ​មក​ដូចដើម គ្មាន​អ្នកណា​អាច​ជំនួស​បង» រួមជាមួយ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ពី ភាពស្និទ្ធស្នាល​របស់​នា​ង​រួមជាមួយ​តារា​សម្តែង​រូប​សង្ហា​ម្នាក់ ។​

​បន្ទាប់ពី​ឃើញ​សារ​ និង ​រូបភាព​នេះបានធ្វើឱ្យ​អ្នកគាំទ្រ​របស់នាងយល់ឃើញថា នាងពិតជា​កំពុងមាន​ស្នេហា​ជាមួយ​បុរស​រូបនោះ​យ៉ាងពិត​ប្រាកដ​មែន រហូត​មាន​អ្នកខ្លះ​សរសើរ​ថា ពិតជា​ស្វី​ត និង​ គួរឱ្យ​ស្រឡាញ់ ហើយ​សម​គ្នា​ទៀតផង ។​ ​មិនតែប៉ុណ្ណោះ សួស វី​ហ្សា តែងតែ​ទៅណា​មក​ណា រួមទាំង​បង្ហាញ​ភាពស្និទ្ធស្នាលជាមួយ​បុរស​រូបនោះ​ខ្លាំង​បំផុត ។

​បើតាម​ប្រភពព័ត៌មាន​ស្និទ្ធ​ជាមួយនាង បាន​បង្ហើប​ប្រាប់ថា សួស វី​ហ្សា ធ្វើបែបនេះ​បានធ្វើឱ្យ​មានការ​យល់ច្រឡំ​ជាខ្លាំង​ពី​សំណាក់​មហាជន តែ​នាង​មិន​ខ្វល់​នោះទេ ពីព្រោះ​នាង​ចង់បង្ហាញ​ឱ្យ​គ្រប់គ្នា​បានឃើញ​ពី​សកម្មភាព​ការងារ​របស់ខ្លួន នាង​មិនមាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​រូប​នោះទេ ។

​ដោយឡែក​តាម​ប្រភពព័ត៌មាន​មួយ​ផ្សេងទៀត​បាន​លួច​ខ្សិ​ប​ប្រាប់ថា គូស្នេហ៍​របស់ សួស វី​ហ្សា មិនមែនជា​អ្នកសិល្បៈ​នោះទេ តែ​នាង​ព្យាយាម​លាក់បាំង​មិន​បង្ហាញ​ប្រាប់​គេឯង ឱ្យបាន​ដឹងឮ​ប៉ុណ្ណោះ អ្វីដែល​នាង​បង្ហាញ​ឱ្យគេ​ឃើញ គ្រាន់តែ​ជា​រឿង​ធ្វើ​ឱ្យគេ​យល់ច្រឡំ​ប៉ុណ្ណោះ ៕ អា​លី​ណា

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច