ស្ងាត់ៗ​ស្រី​ស្អាត នៅ សូ​នី​តា ដឹក​ដៃ​ប្អូនស្រី​ចូល​សិល្បៈ​ដែរ !

​ថ្មីៗ​នេះ​គេ​បានឃើញ​ស្រី​ស្អាត នៅ សូ​នី​តា បានបង្ហាញ​វត្តមាន​ជាមួយ​ប្អូនស្រី​នៅក្នុង​ការបង្ហាញ​ម៉ូដ​សម្លៀកបំពាក់​បែប​បុរាណ​ឱ្យ​ហាង​កាត់សម្លៀកបំពាក់​មួយ ។ ក្នុងនោះ​ក៏មាន​ទស្សនិកជនមួយចំនួនបាន​និយាយថា ​ក្រោយពី​មានឈ្មោះ​បោះ​សម្លេង ​ពេលនេះ នៅ សូ​នី​តា បានដឹក​ដៃ​ប្អូនស្រី​ឱ្យ​ដើរ​តាម​គន្លង របស់ខ្លួន​ទៀត ។ ចង់ដឹងថា​ ប្អូនស្រី នៅ សូ​នី​តា មានរូបសម្រស់ស្រស់ស្អាត​យ៉ាងណា​នោះ តោះ​​មើល​ទាំងអស់គ្នា ។​

​ជាមួយនឹង​ម៉ូដ​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ​ គេ​សង្កេតឃើញ​សម្រស់​ប្អូនស្រី នៅ សូ​នី​តា ស្រស់ស្អាត​មិន​ចាញ់ នៅ សូ​នី​តា ជា​បងស្រីប៉ុន្មាន​ឡើយ ។ ក្នុងនោះ ​ក៏មាន​ការសរសើរ​ថា ប​ង​ប្អូន នៅ សូ​នី​តា ពិត​ជាមាន​សម្រស់ស្រស់​ស្អាត ​គួរឱ្យ​ស្រឡាញ់ ។

ប៉ុន្តែ​យ៉ាងណា​មានការ​លើកឡើង​ពី​សំណាក់​អ្នក​ជិតស្និទ្ធ​ជាមួយ នៅ សូ​នី​តា ថា ​តាមពិត​ប្អូនស្រី នៅ សូ​នី​តា មាន​ស្វាមី និង កូនរួចទៅ​ហើយ ​នាង​មិនអាច​ចូល​សិល្បៈ​ទេ ។ ការថត​ម៉ូដ​សម្លៀកបំពាក់​នេះ​ ជាការ​ថត​កម្សាន្ត​ប៉ុណ្ណោះ​មិនមែនជាការថត​អាជីព​ដូច នៅ សូ​នី​តា ជា​បងស្រី​នោះទេ ។

​ចុងក្រោយ​នេះ​ គេ​សង្កេតឃើញ​តារា​សម្តែង នៅ សូ​នី​តា កាន់​តែមាន​ប្រជាប្រិយភាព​នៅក្នុង​អាជីព​សិល្បៈ ។ នាង​លេចមុខ​នៅក្នុង​ការសម្តែង​រឿង​ភាគ និង ច្រៀង​នៅតាម​កម្មវិធី​នានា ។ ជាពិសេស​ថ្មីៗ​នេះ ​ស្រី​ស្អាត​រូបនេះ​ទើបតែវិល​ត្រលប់​មកពី​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ទៀតផង ។

មានការ​បង្ហើប​ពី​សំណាក់​មិត្ត​រួម​អាជីព​ជាមួយនាងថា​ ក្រៅពី​ទទួលជោគជ័យ​នៅក្នុង​ការសម្តែង នៅ សូ​នី​តា កើប​ប្រា​ក់បាន ​មិនតិចនោះទេ ​ព្រោះ​បងប្អូន​ខ្មែរ​នៅ​ទីនោះ​ស្រឡាញ់ និង ចូលចិត្ត​នាង​ជាខ្លាំង ៕ ចេ​នី​

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច