ថាម៉េច កុមារី អ៊ុក សុវណ្ណារី មានសំឡេង និង មុខមាត់ស្រដៀង រស់ សេរីសុទ្ធា ផង !

អតីត​បេក្ខភាព​កម្មវិធី The Voice Kids Cambodia កុមារី អ៊ុក សុ​វណ្ណា​រី បន្ទាប់ពី​បញ្ចេញ​សមត្ថភាព ដោយបង្ហើរ​សំនៀង​បទ​មរតក​ដើម​ជាច្រើន​បទ​កន្លងមក ត្រូវបាន​មហាជន​ភាគច្រើន​បញ្ចេញ​យោ​បល់តៗ​គ្នា​ថា នាង​តូច​រូបនេះ មាន​សំឡេង​ពីរោះ​ផ្អែមល្ហែម ស្រដៀង​ទៅនឹង​សំឡេង​អ្នកស្រី រស់ សេរី​សុទ្ធា អ៊ីចឹង គ្រាន់តែ​នាង​នៅ​វ័យក្មេង​បន្តិច​ប៉ុណ្ណោះ ។​

​ដោយឡែក ក្រៅពី​ប្រដូច​សំឡេងទៅនឹងអតីតតារាចម្រៀងល្បីជើងចាស់នោះហើយ​ ថ្មីៗ​នេះ អ៊ុក សុ​វណ្ណា​រី ស្រាប់តែ​ត្រូវបាន​អ្នកគាំទ្រ​មួយចំនួនធំ​បាន​រំលេច​ឡើង​ទៀតថា កុមារី​មកពី​រាជធានី​ភ្នំពេញ​រូបនេះ ក៏មាន​មុខមាត់​ប្រហាក់ប្រហែល​ទៅនឹង​អ្នកស្រី រស់ សេរី​សុទ្ធា ថែមទៀត បន្ទាប់ពី​ពួកគេ​ឃើញ​រូបថត​មួយ​សន្លឹក​របស់​មាតា​សំឡេង​មាស​កាលពី​ពេញវ័យ ។​

​អាច​និយាយបានថា នេះ​ជា​រឿង​មួយ​គួរឱ្យ​ចាប់អារម្មណ៍ និង ភ្ញាក់ផ្អើល​បំផុត ដែល​កុមារី​តូច​ច្រឡឹង​រូបនេះ ទទួលបាន​ការលើកសរសើ​រជា​បន្តបន្ទាប់​​ថា មិន​ត្រឹម​តែមាន​សមត្ថភាព​ច្រៀងពីរោះនោះ​ទេ នាងតូចរូបនេះ ថែមទាំង​មានមុខមាត់​ស្រដៀង​ជាមួយ​អ្នកស្រី រស់ សេរី​សុទ្ធា ថែមទៀត ។ ចុះ​ប្រិយមិត្ត​វិញ យល់​យ៉ាង​ណ​ដែរ​? ​៕  BeBe

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច