ទើបតែកូនមួយ គឹម លីហ្សា ត្អូញបែបនេះទៅហើយ !

អតីត​តារា​សម្ដែង​ធ្លាប់​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​មហាជន គឹម លីហ្សា ​បាន​ចាក​ចេញពី​វិថី​សិល្បៈ ដើម្បី​កសាង​ជីវិត​គ្រួសារ​នៅក្រៅ​ប្រទេស​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ក្នុងនោះ​តារា​ស្រី​រូបនេះ ក៏មាន​កូនប្រុស​ដ៏​គួរឱ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ នី​កូ​ឡាស ដើម្បី​បង្កើន​ចំណង​ស្នេហ៍​ឱ្យ​កាន់តែ​រឹងមាំ ។​

​ពេល​នៅ​ជា​តារា​សម្ដែង គឹម លីហ្សា បាន​ប្រើប្រាស់​ជីវិត​ប្រកបដោយ​ភាព​ស៊ីវីល័យ​គ្រប់ពេល លុះ​ដល់ពេល​ធ្វើជា​ម្ដាយ​របស់គេ អតីត​តារា​ស្រី​រូប​នេះ ក៏បាន​ប្រ​លយ​ពាក្យ​ត្អូញត្អែរ​ខ្លះៗ ទាក់​ទ​នង​នឹង​ភាព​ហត់នឿយ ក្នុងការ​បំពេញ​តួនាទី​ជា​ម្ដាយ ត្រូវ​មើលថែ​កូន​ទាំងថ្ងៃ ទាំងយប់​សឹងតែ​គ្មាន​ពេលវេលា​ផ្ទាល់ខ្លួន ។​

​ជាក់ស្ដែង នៅក្នុង​ឱកាស​ខួបកំណើត​កូនប្រុស នី​កូ​ឡាស គម្រប់​អាយុ ១ ឆ្នាំ​កាលពីពេល​ថ្មីៗ​នេះ អ្នកនាង គឹម លីហ្សា បាន​បង្ហោះ​សារ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ត្អូញត្អែរ​ពី​ភាព​ហត់នឿយ​របស់ខ្លួន​ក្នុងនាម​ជា​ម្ដាយ​វ័យក្មេង​មួយរូប តែ​ទោះជា​យ៉ាងណា ភាព​នឿយហត់​ទាំងនោះ ក៏​ក្លាយជា​សេចក្ដីសុខ​មួយចំណែក​របស់​នាង ខណៈ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ មើលឃើញ​កូនប្រុស​កាន់តែ​ធំធាត់​ឡើងៗ ។​

​នេះ​ជា​ទឹកចិត្ត​ម្ដាយ​វ័យក្មេង គឹម លីហ្សា ដែល​បាន​ចែករំលែក​ដល់​អ្នកគាំទ្រ​របស់ខ្លួន ធ្វើឱ្យ​គ្រប់គ្នា​ទ្រាំ​មិន​សរសើរ​មិនបាន ៕ BeBe


ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច