ម៉ូតូហុងដា​ឌ្រី​ម 125 ស៊េរី​ថ្មី ជាមួយនិង​រចនាបទ THE GOLDEN MASTERPIECE សម្ពោធ​ជា​ផ្លូវការ​

​ភ្នំពេញ​, ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៧៖ ក្រុមហ៊ុន N.C.X. Company Limited សម្ពោធ​ជា​ផ្លូវការ​នូវ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម 125 ស៊េរី​ថ្មី នៅ Koh Pich City Hall ។ ដោយ​កម្មវិធី​ទាំងមូល​រួមមាន​ដូចជា​៖ សកម្មភាព​សម្ពោធ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម 125 ស៊េរី​ថ្មី ការសម្តែង​ពិសេស និង ការទទួល​ទាន​អាហារ​ពេល​ល្ងាច​ជុំគ្នា ។

​​លោក Ben Kiasrithanakorn អគ្គនាយក​ក្រុមហ៊ុន N.C.X. Company Limited និង គណៈ​គ្រប់គ្រង​ក្រុមហ៊ុន រៀបចំ​កម្មវិធី​នេះ​ឡើង​ដោយមាន​ការចូលរួម​ដោយ​ភ្នាក់ងារចែកចាយ​ម៉ូតូ​ម៉ាក​ហុងដា និង ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់​របស់​ក្រុមហ៊ុន ។ ក្រុមហ៊ុន N.C.X. Company Limited តែងតែ​នាំមក​ជូន​នូវ​កិត្យានុភាព និង ថាមពល​នៃ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម 125 ។​

The Golden Masterpiece ដែល​ឆ្លុះបញ្ចាំង​ពី​ភាពជោគជ័យ គុណ​តម្លៃ ភាពទាន់សម័យ កិត្យានុភាព និង ថាមពល ។ ដូច្នេះ​យើង​បានធ្វើ​ឲ្យ​ទស្សនៈ​នៃ​ពាក្យ Golden Masterpiece ក្លាយជា​និមិត្តសញ្ញា​ពណ៌​មាស​តែមួយគត់ គ្មាន​គូ​ប្រៀប​តាមរយៈ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម 125 ស៊េរី​ថ្មី ដែល​ទទួលបាន​ការនិយម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្រជាជន​កម្ពុជា ។​​

ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម 125 ស៊េរី​ថ្មី ត្រូវបាន​រចនា​ឡើង​តាម​បែបផែន​ជីវិត និង ប្រណីតភាព​ដ៏​ល្អ​ឯក​ជាមួយនឹង​៖

1-​ ​Masterpiece Honda Dream Emblem ដោយ Black Crystal មាន​ក្បូរក្បាច់​ល្អ​គ្មាន​គូ​ប្រៀប មាន​ភាព​ល្អឆើត ស័ក្តិសម​នឹង​អ្នក​ដែល​ប្រកបដោយ​ភាពជោគជ័យ​

2-​ ​New Honda Golden Emblem ជា​ស្លាក​ថ្មី រចនា​ម៉ូដ​រំលេច​ដោយ​ពណ៌​មាស ផ្ដល់​ភាពស្រស់ស្អាត​ធ្វើ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ

3-​ New Golden 3D Sticker Style ជា​តែម​ផុស​ថ្មី​! ស្រស់​ល្អឆើត រចនា​ឡើងជា​មួយ​ពណ៌​មាស​ប្រភេទ​ក្រាហ្វិក 3D ផ្តល់នូវ​ភាពស្រស់ស្អាត ឆើតឆាយ​យ៉ាង​ល្អឥតខ្ចោះ​បង្ហាញ​ពី​គុណ​តម្លៃ និង ភាពរឹងមាំ​ពិត

​4-​ New Gorgeous Golden Speedometer កុង​ទ័​រ​ថ្មី​! បង្ហាញ​នូវ​មុខងារ​នីមួយៗ​បាន​យ៉ាងច្បាស់​

5-​ ​New Deluxe Tail Light ចង្កៀង​ភ្លើង​ក្រោយ​ឆើតឆាយ ជាមួយនឹង​ការ​រចនា​ម៉ូដ​យ៉ាង​ស្រស់ស្អាត

​6-​ New Muffler Design បន្ទះ​ការពារ​បំពង់​ស៊ី​ម៉ាំង រចនា​ម៉ូដ​ជាមួយនឹង​ក្រាហ្វិក​ឌ្រី​ម​ថ្មី​ដ៏​ស្រស់ស្អាត

​7-​ Crystal Head Light and Real Light with Diamond Shape ចង្កៀង​ភ្លើង​មុខ​ដែលមាន​រាង​ដូច​ពេជ្រ​មាន​ភាព​លេចធ្លោ ព្រមទាំង Inner Line ភ្លឺ​ថ្លា​ដូច​គ្រី​ស្តា​ល់ បង្ហាញ​នូវ​ភាព​ភ្លឺ​ច្បាស់ ។

​​មាន​ពណ៌​បី​ជម្រើស​ដូចជា​៖ ពណ៌​ខ្មៅ ពណ៌​ក្រហម និង ពណ៌​ទឹកប្រាក់​ថ្មី ដែលជា​ពណ៌​ពិសេស​នៅក្នុង​ឆ្នាំនេះ​ដោយ​ចំនួន​មានកំណត់ ។ លោកអ្នក​អាច​រក​ទិញ​បាន​នៅតាម​បណ្តា​ភ្នាក់ងារចែកចាយ​របស់​ក្រុមហ៊ុន ហុងដា ទូទាំងប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៧ ។

​ក្រុមហ៊ុន N.C.X. Company Limited សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ភ្នាក់ងារចែកចាយ ហុងដា ដៃគូ​សហការ និង អតិថិជន​ទាំងអស់​ដែល​តែងតែ​ស្រឡាញ់​ក៏ដូចជា​គាំទ្រ​ម៉ូតូ​ម៉ាក ហុងដា ទាំងអស់ ៕
​សម្រាប់​ព័ត៌មាន​បន្ថែម​​សូម​ទាក់ទង​មកកាន់​៖ 010 922 922 ឫ Facebook Page៖ Honda Cambodia – NCX​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច