ទូរស័ព្ទ Nokia 8 ជា​ស្មា​ត​ហ្វូ​ន​នាំមុខគេ បំពាក់​មុខងារ​បី​មុនគេ​បង្អស់​លើ​ពិភពលោក​

​ប្រទេស​កម្ពុជា​, ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៧៖ HMD Global ដែលជា​ក្រុមហ៊ុន​ផលិត​ទូរ​សព្ទ័ Nokia បាន​នាំមក​ជូន​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី គឺ Nokia 8 ដែលជា​ទូរ​សព្ទ័​មានមុខ​ងារ និង សមត្ថភាព​ខ្ពស់ រួមផ្សំ​នឹង​រូបរាង​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​សម្រាប់​អ្នក​ចូលចិត្ត​លេង​បណ្តាញ សង្គម ។ Nokia 8 គឺជា​ស្មា​ត​ហ្វូ​ន​បំពាក់​នូវ​មុខងារ ៣ យ៉ាង មុនគេ​បង្អស់​លើ​ពិភពលោក ក្នុងនោះ​រួមមាន​ការសហការ​ជា​លើកដំបូង​ជាមួយ​ក្រុមហ៊ុន ZEISS ក្នុង​ការផលិត​កញ្ចក់​កាមេរ៉ា​អុ​ប​ទិ​ក​ដែល​ល្អ​ដាច់​គេ ។ ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ Android ចុងក្រោយបង្អស់ រួមទាំង​សំបក​អាលុយមីញ៉ូម​ដ៏​ទាន់សម័យ​ទាំងអស់នេះ​ធ្វើ​ឲ្យ Nokia 8 ក្លាយជា​ទូរ​សព្ទ័​នាំមុខគេ​ក្នុងចំណោម​ស៊េរី​ទូរ​សព្ទ័ Nokia ទាំងអស់​ដែល​បាន​ផលិតឡើង ។​

លើសពី Selfie គឺ #Bothie : Nokia 8 បាន​នាំមក​នូវ​បច្ចេកវិទ្យា​ថត​វីដេអូ Dual-Sight មុនគេ​បង្អស់ ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់ Live ផ្ទាល់​រាល់​សកម្មភាព​ជាក់ស្ដែង​ចូលក្នុង​បណ្ដាញ​សង្គម​នានា ដូចជា Facebook និង YouTube ផងដែរ ។ បច្ចេកវិទ្យា Dual-Sight អាច​ឲ្យ​អ្នកប្រើប្រាស់​ផ្ដិត​យក​រូបភាព ឬ វីដេអូ បាន​ពី​កាមេរ៉ា​មុខ និង កាមេរ៉ា​ក្រោយ​ក្នុងពេល​តែមួយ ដោយ​សកម្មភាព​ទាំងពីរ​នោះ​នឹង​ចេញ​ជា​ផ្ទាំង​រូបភាព​ពីរ​ផ្គុំ​ចូលគ្នា​នៅលើ​កញ្ចក់​អេក្រង់​ដ៏​ល្អ​ប្រណីត ។ ជាមួយនិង​ការ​ចុច​ប៊ូ​តុង​តែម្តង ទូរ​សព្ទ័ Nokia 8 ដែលជា​ទូរ​សព្ទ័​ដំបូង​គេ​ក្នុង​លោក​ដែលមាន​សមត្ថភាព Live ផ្ទាល់ បានផ្តល់​នូវ​បទពិសោធ​ន៏​ដ៏​សម្បូរបែប និង ប្លែក​អស្ចារ្យ ដល់​អ្នក​ដែល​ចូលចិត្ត​បង្កើត​នូវ​អនុស្សាវរីយ៍​ពិសេសៗ​ជាមួយនឹង​កាមេរ៉ា​ទូរ​សព្ទ័ ។ ដោយ​គ្រាន់តែ​អ្នក​ប្រើ​ម្រាមដៃ​ប៉ះ​អេក្រង់​តែប៉ុណ្ណោះ រូបភាព​ដ៏​អស្ចារ្យ​មួយ​នោះ​នឹង​ត្រូវបាន​ផ្តិត​ទុក​ក្នុង​ទូរ​សព្ទ័ Nokia 8 របស់​អ្នក ។

Nokia 8 ក៏​ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដែល​បំពាក់​នូវ​សំឡេង Nokia OZO Audio ដែល​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​ប​ច្ជេ​ក​វិទ្យា​ទំនើប​ដែលមាន​នៅក្នុង​ដៃ​របស់​អ្នកប្រើប្រាស់ ។ សំឡេង OZO spatial 360° ផ្តល់នូវ​សំឡេង​ដែល​លាន់ឮ​រងំ​ជាមួយ​វីដេអូ​កម្រិត 4K ។ ប្រព័ន្ធ​ស្រូប​សំឡេង 360° audio ទំនើប​ចុងក្រោយ​របស់​ស្មា​ត​ហ្វូ​ន Nokia 8 នឹងធ្វើ​ឲ្យ​អ្នក​ប្រាកដថា​រាល់​ការ​ទស្សនា​វីដេអូ​នៅក្នុង​ស្មា​ត​ហ្វូ​ន​របស់​អ្នក ធ្វើ​ឲ្យ​អនុស្សាវរីយ​ទាំងឡាយ​របស់​អ្នក​នៅតែ​រស់​រវើក​ជានិច្ច ។

​ជាមួយនឹង​កម្រាស់​គែម​ត្រឹមតែ 4.6mm និង កម្រាស់​ស្តើង​ជា​មធ្យម​ត្រឹមតែ 7.3mm ទូរ​សព្ទ័ Nokia 8 ដែលមាន​សំបក​រលើបរលោង គឺ​ត្រូវបាន​គេ​ផលិត និង ក្រឡឹង​ចេញពី​ដុំ​លោហៈធាតុ​អាលុយមីញ៉ូម​ស៊េរី 6000 មួយ​ដុំ​ហើយ​ការ​រចនា​របស់​វា​ត្រូវបាន​ធ្វើឡើង​យ៉ាង​ផ្ចិតផ្ចង់​ដោយ​ឆ្លងកាត់​ដំណាក់កាល​ទាំង ៤០ នៃ​ការផលិត ដែល​រួមមាន​ការកែច្នៃ និង ការ​ដុសខាត់​ផ្សេងៗ ។ ស្មាន​ហ្វូ​ន​ដែល​នាំមុខគេ​នេះ បំពាក់​នូវ​កញ្ចក់​អេក្រង់​ភ្លឺ​ថ្លា ឆ្លងកាត់​ដំណាក់កាល​ផលិតកម្ម​រយៈពេល​ជាង ២០ ម៉ោង​ដើម្បី​ទទួលបាន​រូបរាង​ដ៏​ប្រណីត ។

ការផលិត​ប្រកបដោយ​ភាព​ល្អិតល្អន់ និង យកចិត្តទុកដាក់​ខ្ពស់​នេះ គឺ​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​ដ៏​មាន​អនុភាព​ដែល​បំពាក់​ដោយ CPU SnapdragonTM 835 Mobile នឹង​ដំណើរការ​កាន់តែខ្លាំង​ជាង​មុន និង មាន​រយៈពេល​យូរ​ជាង​មុន ។ ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ចុងក្រោយ​បំផុត​ដែលមាន​សុវត្ថិភាព និង មាន​ភាពងាយស្រួល​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​ប្រចាំខែ ទូរ​សព្ទ័ Nokia 8 នឹង​ផ្តល់ជូន​អ្នក​នូវ​បទពិសោធ​នៃ​ការធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ Android យ៉ាងពិត​ប្រាកដ ។​

​លើសពី Selfie គឺ #Bothie
​រាល់​រឿងរ៉ាវ​ទាំងអស់​តែងមាន​ទិ​ដ្ធ​ភាព​ពីរ ដូច្នេះហើយ​ទើប Nokia 8 ត្រូវបាន​រចនា​ឡើង​ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​អាចបង្កើត និង ចែករំលែក​នូវ​ទិ​ដ្ធ​ភាព​ទាំងសងខាង​បាន​ជាមួយ​មុខងារ Dual-Sight ។ លើសពីនេះ​ទៀត Nokia 8 ក៏​ជា​ស្មា​ត​ហ្វូ​ន​ដំបូងបង្អស់​របស់​ក្រុមហ៊ុន HMD Global ដែលមាន​បំពាក់​នូវ​កាមេរ៉ា​កញ្ចក់​អុ​ប​ទិ​ក ZEISS optics ធ្វើ​ឲ្យ​កាមេរ៉ា​ខាងមុខ និង ខាងក្រោយ​របស់ខ្លួន​អាច​ថត​យក​រូបភាព​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ដែល​មិន​ធ្លាប់មាន​ពីមុនមក ។ អ្នកប្រើប្រាស់​អាច​បង្ហោះ​រូបភាព និង វីដេអូ​បង្កប់​ដោយ​ភាព​ច្នៃប្រឌិត​របស់​ពួកគេ​លើ​បណ្តាញ​សង្គម​នានា​ជាមួយនឹង​មុខងារ Bothie ។ អ្នកប្រើប្រាស់​ក៏​អាច​រក្សា​រូបភាព និង វីដេអូ​ទុក​នៅក្នុង Google Photos ដោយ​គ្មាន​ដែន​កំណត់​ផងដែរ ។​

​លោក Juho Sarvikas ប្រធាន​ផ្នែក​ផលិតផល​នៃ​ក្រុមហ៊ុន HMD Global មានប្រសាសន៍ថា «​យើង​ដឹងថា​អ្នកប្រើប្រាស់​កំពុង​បង្កើត និង ចែករំលែក​រូបភាព Live ផ្ទាល់ ហើយ​រូបភាព និង វីដេអូ រាប់លាន​ត្រូវបាន​ចែករំលែក​រៀងរាល់​នាទី​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ អ្នក​ទាំងនោះ​ត្រូវបាន​បំផុសគំនិត ដោយ​មាតិកា​ដែល​ពួកគេ​ប្រើប្រាស់ ហើយ​ពួកគេ​ក៏​កំពុងតែ​ស្វែងរក​មធ្យោបាយ​ថ្មីៗ​ដើម្បី​បង្កើត​មាតិកា​ប្លែកៗ ផ្ទាល់ខ្លួន​របស់​ពួកគេ ។ អ្នក​ទាំងនោះ​ហើយ ដែល​បាន​បំផុសគំនិត​ឱ្យ​យើង​បង្កើតឡើង​នូវ​ស្មា​ត​ហ្វូ​ន ដែលមាន​មុខងារ និង តុល្យភាព​នៃ​ការ​រចនា​ដ៏​ល្អឥតខ្ចោះ បទពិសោធ​ប្លែក​ភ្នែក និង ដំណើរការ​ដ៏​អស្ចារ្យ​» ។​

​ប្រព័ន្ធ​ប្រតិបត្តិការ Android ដំណើរការ​ល្អឥតខ្ចោះ
​ទូរ​សព្ទ័ Nokia តែងតែ​ផ្តល់ជូន​នូវ​បទពិសោធ​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ល្អឥតខ្ចោះ នឹងមិន​បណ្ដោយ​ឲ្យ​កម្មវិធី​ដែល​មិនចាំបាច់​ណាមួយ​មក​ពន្យឺតដំណើរ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ឡើយ ។ Nokia 8 បញ្ចូល​គ្នា​រវាង​ប្រព័ន្ធ​ប្រតិបត្តិការ Android ល្អឥតខ្ចោះ និង វិស្វកម្ម​ពោរពេញ​ដោយ​ការច្នៃប្រឌិត បង្កើតបាន​នូវ​សក្តានុពល​ពេញលេញ​នៃប្រតិបត្តិ​ករ SnapdragonTM 835 ។ ជាមួយនឹង​ការធ្វើ​បច្ចុប្បន្នភាព សុវត្ថិភាព​ប្រចាំខែ Nokia 8 ស្មា​ត​ហ្វូ​ន តែងតែមាន​សុវត្ថិភាព និង ទាន់​សម័យកាល​ជានិច្ច ។ Nokia 8 ត្រូវបាន​ធានា​សុវត្ថិភាព ជាមួយនឹង​ការផ្ទៀងផ្ទាត់​ស្នាម​ម្រាមដៃ biometric ផ្តល់ជូន​នូវ​សុវត្ថិភាព​កាន់តែខ្លាំង ធ្វើឱ្យ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ជា​ដៃគូ​ដ៏​សមស្រប​ដែល​អ្នកត្រូវការ ។​

Nokia 8 មាន​បី​ពណ៌​សម្រាប់​ជ្រើសរើស គឺ​ពណ៌​ទឹកប៊ិច​ភ្លឺ ពណ៌​ទឹកប៊ិច​ក្រ​ម៉ៅ និង ពណ៌​ប្រាក់ (steel) ។ រាល់​ការទិញ Nokia 8 ក្នុងតម្លៃ​ត្រឹមតែ ៥២៥ ដុល្លារ​តែប៉ុណ្ណោះ នឹងមាន​ការ​ថែម​ជូន​ទូរ​សព្ទ័​អិន​ចុច​ពិល (Nokia 105) លេខ​ទូរស័ព្ទ Smart ពិសេស​តម្លៃ ១២៩ ដុល្លារ និង គម្រោង Smart ធំ​ហ្ម៎ង​! សម្រាប់ ២៤ សប្តាហ៍ ៕

​អំពី HMD Global
HMD Global មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង Espoo ប្រទេស​ហ្វាំ​ង​ឡង់ ហើយ HMD Global Oy គឺជា​ទឹកដី​កំណើត​របស់ ទូរ​សព្ទ Nokia ក្រុមហ៊ុន HMD ផលិត និង លក់​នូវ​ទូរ​សព្ទ​ជាច្រើន​ប្រភេទ​មាន​ទាំង​ធម្មតា និង ស្មា​ត​ហ្វូ​ន តម្រូវ​ទៅដល់​ទីផ្សារ​ច្រើន​ប្រភេទ ជាមួយនឹង​តម្លៃ​ដ៏​សមរម្យ ។ ជាមួយនឹង​ការប្តេជ្ញាចិត្ត​ចំពោះ​ការច្នៃប្រឌិត និង គុណភាព ក្រុមហ៊ុន HMD មាន​មោទនភាព​ទទួលបាន​នូវ​អាជ្ញា​បណ្ណ​ផ្តាច់មុខ​ចំពោះ​ការផលិត​ទូរ​សព្ទ និង ថេ​ប្លេ​ត​ម៉ាក Nokia ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ www.hmdglobal.com ។​

​ម៉ាក​សញ្ញា Nokia គឺជា​ពាណិជ្ជសញ្ញា​ស្ថិតក្រោម​ក្រុមហ៊ុន Nokia Corporation. Ozo គឺជា​ពាណិជ្ជសញ្ញា​នៃ​បច្ចេកវិទ្យា Nokia Oy. Android, Google និង ម៉ាក​សញ្ញា​ផ្សេងទៀត គឺជា​ពាណិជ្ជសញ្ញា​របស់ Google Inc. Qualcomm Snapdragon និង Qualcomm Quick Charge គឺជា​ផលិតផល​របស់​ក្រុមហ៊ុន Qualcomm Technologies, Inc. ដោយឡែក ZEISS និង ឡូ​ហ្គូ ZEISS គឺជា​ពាណិជ្ជសញ្ញា​ចុះបញ្ជី​របស់ Carl Zeiss AG ស្ថិតនៅក្រោម​អាជ្ញា​បណ្ណ​របស់ Carl Zeiss Vision GmbH ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច