ពេលប៉ះជាមួយ Manchester United ក្នុងសប្ដាហ៍នេះ Spurs អាចនឹងអវត្តមានកីឡាករល្អម្នាក់

ក្រោយពី​របួស​ជើងពេល​ប៉ះ​ជាមួយ Liverpool នៅ Premier League កីឡាករ Harry Kane ក្នុង​ក្រុម Spurs បាន​អត​វត្ត​មាននៅ League Cup កាលពី​យប់​ថ្ងៃទី ២៦ កន្លងទៅ ហើយ​សម្រាប់​មញ្ហានេះ​ប្រហែល​លោក​ក៏អាច​នឹងអវត្តមាន​ក្នុងជំនួប​រវាង Manchester United ក្នុង​សប្ដាហ៍​នេះដែរ នេះ​បើតាម​ការលើកឡើង​របស់លោក Mauricio Pochettino អ្នកចាត់ការ​របស់​ក្រុម Spurs ។

គួរ​រំឭ​កថា ក្រោយពី​ពេល​ប៉ះគ្នា​ជាមួយ Liverpool នៅ Premier League កីឡាករ Harry Kane បាន​របួស​សរសៃពួរ​ជើង រហូតដល់​អវត្តមាន ពេលដែល​ត្រូវ​ប្រកួត​ជាមួយ West Ham នៅ League Cup ហើយ​សម្រាប់​លទ្ធផល គឺ Spurs បាន​ចាញ់ West Ham លទ្ធផល ៣-២ ។

​ជាមួយគ្នានេះ សម្រាប់​សំណួរ​ដែល​សួរ​ទៅកាន់​លោក Mauricio Pochettino ថា តើ Harry Kane នឹង​អវត្តមាន​ទៀត​ទេ ពេល​ប៉ះគ្នា​ជាមួយ Manchester United ក្នុង​សប្ដាហ៍​នេះ​? ពេលនោះ អ្នកចាត់ការ​ខាងលើ​បាន​ឆ្លើយថា «​ពួកយើង​ត្រូវការ​វាយតម្លៃ​លើ​ក្រុម​ ព្រោះ​ពួកយើង​អាច​នឹង​បង្ខំ​ផ្លាស់ប្ដូរតាម​ហេតុផល​ផ្សេងៗ ហើយ​ពួកយើង​នឹង​ដឹង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​» ៕ ម៉ា​នី (​ប្រភព​៖ Goal)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច